ភ្នំពេញ៖ លោក ពាក់មី គឺជាតារាកំប្លែងមួយរូប ដែលមហាជនដឹងថា លោកធ្លាប់មានជីវិតក្រលំបាករកព្រឹកខ្វះល្ងាច និងធ្វើជាកម្មករសំណង់ ហើយទម្រាំលោក មានឈ្មោះបោះសម្លេង ជាតារាកំប្លែងដ៏ល្បីដូចសព្វថ្ងៃនេះ គឺមិនមែនជារឿងងាយស្រួលនោះទេ។

ដោយឡែក នាពេលប៉ុន្មានម៉ោងមុននេះ ផ្អែកលើផេកហ្វេសប៊ុក របស់លោក ពាក់មី បានបង្ហោះរូបជាមួយប្អូនរបស់លោក នាយគ្រឿន ដោយសរសេរCaptionថា៖ “ពីរនាក់បងប្អូន ជាកូនអ្នកស្រែក្រីក្រ រៀនបានតិច ចិញ្ចឹមជីវិតដោយការធ្វើស្រែនិងធ្វើសំណង់ មិននឹកស្មានថាមានថ្ងៃនេះសោះ អគុណបងប្អូនដែលគាំទ្រយើងខ្ញុំ បើគ្មានបងប្អូនគាំទ្រទេ យើងខ្ញុំក៏គ្មានថ្ងៃនេះដែរ”។

ទាំងនេះ បានបង្ហាញឲ្យឃើញថា លោក ពាក់មី នៅតែនឹកឃើញដល់គ្រាកម្សត់ ដែលលោកធ្លាប់ឆ្លងកាត់ជាមួយប្អូនរបស់លោក ហើយលោកមិនដែលសូម្បីតែគិតថា ខ្លួនអាចនឹងមានថ្ងៃនេះនោះឡើយ។

យ៉ាងណាមិញ អ្នកគាំទ្រមួយចំនួនបានសរសើរ អ្នកទាំងពីរដោយនិយាយថា ទោះបីលោកមានឈ្មោះល្បីល្បាញក៏ពិតមែន ប៉ុន្តែលោកមិនដែលភ្លេចកំណើតដើមនោះទេ៕ 

នាយ ពែកមី
នាយ គ្រឿន
សារដែលលោក ពែកមី បង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយគ្រឿន