ខេត្តកំពង់ស្ពឺ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​បាន​ចាប់រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​អស់​រយៈពេល​ជិត​១​ឆ្នាំ ។ ហេតុការណ៍​ឃាត់ខ្លួន​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ផ្លូវ​គោ ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា ជន​ល្មោភកាម​ខាងលើ​ឈ្មោះ ហង្ស ហ៊ី​ម ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ផ្លូវ​គោ ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ដែល​ត្រូវជា​ពូ​ថ្លៃ​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ស​.​ខ​.​ន អាយុ​១៧​ឆ្នាំ ដែល​រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ។

តាម​ប្រភព​បាន​បន្ថែម​ថា ជនសង្ស័យ​ខាងលើ​បាន​ចាប់រំលោភ​ក្មេង​ស្រី​រង​គ្រោះ​តាំងពី​ឆ្នាំ​២០១៥ ដល់​ដើមឆ្នាំ​២០១៦​មក​ម្ល៉េះ​នៅ​ខណៈ​ដែល​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​មិន​នៅផ្ទះ​ជន​នេះ​តែងតែ​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​រង​គ្រោះជា​រឿយ​ៗ ហើយដោយ​បាន​លួងលោម និង​គំរាម​ក្មេង​ស្រី​រង​គ្រោះ​មិន​ឱ្យ​ប្រាប់​នរណា​ឡើយ ។

រហូត​ទើបតែ​បែកធ្លាយ​ដល់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ស​.​ន​.​ន បានដឹង​រឿង​ដែល​ជន​ល្មោភកាម​រំលោភ​កូនស្រី​របស់​ខ្លួន​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ជនសង្ស័យ ប៉ុន្តែ​ជនសង្ស័យ​បានដឹង​ខ្លួន​មុន​ក៏​បាន​រត់គេច​ខ្លួន​បាត់​អស់​រយៈពេល​៣​ថ្ងៃ ទើប​វិល​ត្រលប់​ចូល​ភូមិ​វិញ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ក្របួច​បាន​នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧​នៅ​ចំណុច​ភូមិ​-​ឃុំ​ខាងលើ ។

ក្រោយ​ពី​សមត្ថកិច្ច​ក្របួច​បាន​ជន​ល្មោភកាម​ខាងលើ​រួច​មក​ក៏​បាន​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ដោយ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ស​.​ខ​.​ន ពិតមែន ។

ក្រោយ​ពី​បាន​សារភាព​រួច​ហើយ​សមត្ថកិច្ច​ក៏​បាន​សួរនាំ​បន្ត ស្រាប់តែ​បែកធ្លាយ​រឿង​ដែល​នឹក​ស្មាន​មិន​ដល់​មួយទៀត គឺ​ជនសង្ស័យ​បាន​រំលោភ​កូនចុង​ខ្លួនឯង​អស់​រយៈពេល​ជិត​២​ឆ្នាំ​មក​ហើយ​តាំងពី​ឆ្នាំ​២០១៥​មក​ដែរ ។ ក្រោយ​សាកសួរ​ពេល​នេះ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

ជន​ល្មោភកាម​ខាងលើ​ឈ្មោះ ហង្ស ហ៊ី​ម ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ
រូបភាព ក្មេងស្រីរងគ្រោះទាំងពីរដែលត្រូវបានជនខាងលើចាប់រំលោភ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]