ភ្នំពេញ៖ បច្ចុប្បន្ន អ្នកនាងទូច ស្រីល័ក្ខ ហាក់ដូចជាមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ តាមរយៈបទចម្រៀងថ្មីៗ ក្រោមស្នាដៃនិពន្ធរបស់អ្នកនាងផ្ទាល់។

ដោយឡែក សម្រាប់គ្រួសាររបស់អ្នកនាងវិញ ឃើញថានាងតែងតែបង្ហោះរូបភាពផ្អែមល្ហែម ជាមួយស្វាមី និងកូនៗជានិច្ច។ 

គ្រួសាររបស់អ្នកនាង ទូច ស្រីល័ក្ខ

ជាក់ស្តែង តាមរយៈបណ្តាញសង្គមរបស់អ្នកនាង បានបង្ហោះរូបភាពកូនប្រុសរបស់ខ្លួន ដែលកំពុងតែក្តៅខ្លូន ដោយកូនប្រុសរបស់នាងបាននិយាយថា «អូនអត់អីទេម៉ាក់ ម៉ាក់កុំយំបានអត់» ទើបធ្វើឲ្យអ្នកនាង ទប់អារម្មណ៍ពុំបាន នៅពេលឃើញកូនខ្លួនចេះដឹង ទាំងខ្លួននៅតូចបែបនេះ។

នៅក្នុងនោះអ្នកនាងបានសរសេរថា៖ «កូនប្រុសម្នាក់នេះគាត់បានបង្ហាញឲ្យខ្ញុំកាន់តែដឹងថាគាត់ជាក្មេងប្រុសម្នាក់ ដែលមានភាពអត់ធ្មត់ច្រើនណាស់ ទោះជាគាត់កំពុងតែក្តៅខ្លួនខ្លាំងយ៉ាងណាក៏ដោយ ក៏នៅតែនិយាយតែមួយម៉ាត់ទេ អូនអត់អីទេម៉ាក់ ម៉ាក់កុំយំបានអត់ អោបអូនអោយខ្លាំង អូនស្រលាញ់ម៉ាក់ នេះហើយបានកាន់តែដឹងច្បាស់ទៀតថាម្តាយឪពុករបស់ខ្ញុំហត់ប៉ុណ្ណា ទម្រាំតែចិញ្ចឹម ខ្ញុំបានមកដល់សព្វថ្ងៃនេះ កូនបានដឹងច្បាស់ថាគ្រប់សព្វបែបយ៉ាងដែរលោកលះបង់មកអោយកូនទាំងអស់នេះ ទោះកូនសង់លោកទាំងពីរអស់មួយជីវិត ក៏មិនស្មើលោកទាំងពីរផ្តល់ក្តីស្រលាញ់មកអោយកូនដែរ លោកទាំងពីរបានទូន្មានអោយកូនដើរផ្លូវល្អណាស់ ភាពអត់ធ្មត់ធ្វើអោយកូនទទួលបាននូវភាពជោគជ័យ ហើយពាក្យមួយដែរកូនតែងតែចង់ចាំមិនភ្លេច ត្រកួនដែរអ្នកធ្លាប់លូត ត្រកួនដែលអ្នកធ្លាប់លក់ ពាក្យនេះមានអ្ថតន័យណាស់ ភាពជោគជ័យដែរខ្ញុំទទួលបានមកដល់សព្វថ្ងៃនេះគឺបានដោយសារពីរលោកទាំងពីរ»៕ 

អ្នកនាង ទូច ស្រីល័ក្ខ និងកូនប្រុស
កូនប្រុសអ្នកនាង ទូច ស្រីល័ក្ខ
កូនប្រុសអ្នកនាង ទូច ស្រីល័ក្ខ កំពុងឈឺ
កូនប្រុសអ្នកនាង ទូច ស្រីល័ក្ខ កំពុងឈឺ
សាររបស់អ្នកនាង ទូច ស្រីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ