ភ្នំពេញ៖ តារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាស លោក ហ្សូណូ ហាក់មាន រាសីខ្ពស់នៅក្នុងឆ្នាំនេះ ដោយសារតែលោក មានបទល្បីៗ ដែលត្រូវចិត្តយុវវ័យជាច្រើនដូចជា «ហត់ទេ ស្រលាញ់គេម្នាក់ឯង» និង «មួយម៉ាត់បែក ពីរម៉ាត់បែក» ហើយជាពិសេសនោះ លោកថែមទាំងបានគ្រងតំណែងជាតួអង្គសំខាន់ នៅក្នុងរឿង «សិសិររដូវក្នុងបេះដូង» ថែមទៀតផង។

យ៉ាងណាមិញ ទន្ទឹមនឹងប្រជាប្រិយភាព របស់លោកកាន់តែកើនឡើង នាពេលមួយរយៈនេះ លោក ហ្សូណូ ត្រូវបានកម្មវិធីធំៗ ទាក់ទងលោកដើម្បីច្រៀង នៅក្នុងកម្មវិធីរបស់ពួកគេផងដែរ។

ជាក់ស្តែង នៅពេលដែលលោក ឡើងច្រៀងក្នុងកម្មវិធី គេតែងតែសង្កេតឃើញថា លោកនៅតែយក បទចម្រៀងមួយបទដែលល្បីយូរឆ្នាំរបស់លោក មានចំណងជើងថា «កូនប្រុសខុសហើយ» មកច្រៀងជាញឹកញាប់។

ជាពិសេស អ្វីដែលធ្វើឲ្យយើងភ្ញាក់ផ្អើលនោះ ទោះបីជាបទចម្រៀងមួយបទនេះ ចេញរាប់ឆ្នាំទៅហើយក្តី ប៉ុន្តែបទនេះនៅតែមានភាពល្បីល្បាញ និងមានសម្លេងគាំទ្រខ្លាំង គ្រប់ពេលដែលលោក យកបទនេះមកច្រៀង៕

កុំឲ្យខាតពេលយូរ តោះទស្សនាវីដេអូខាងក្រោម៖ 

លោក ហ្សូណូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ្សូណូ