ជីវិតគឺជាការតស៊ូព្យាយាម ពុះពារជំនះរាល់ឧបសគ្គទាំងឡាយទាំងពួង ដើម្បីសម្រេចក្តីសុបិនរបស់ខ្លួន។ តួរយ៉ាងនារីម្នាក់ ធ្លាប់តែជាក្មេងក្នុងគំនរសំរាមគួរឲ្យអាណិត ស្រាប់តែឈ្នះអាហារូបករណ៍បន្តការសិក្សានៅប្រទេសអូស្ត្រាលី បង្កការចាប់អារម្មណ៍ជាខ្លាំង។

បើតាមការឲ្យដឹងពីសំណាក់លោក Scott Neeson ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិបត្តិនៃអង្គការមូលនិធិកុមារកម្ពុជា (CCF)  ក្មេងស្រីម្នាក់ត្រូវលោកឲ្យដឹងត្រឹមឈ្មោះ សុភី (Roon Sophy) បានទទួលអាហារូបកណ៍បន្តការសិក្សានៅសាកលវិទ្យាល័យ Trinity College ដ៏ល្បី មានទីតាំងស្ថិតនៅរដ្ឋធានី Melbourne ប្រទេសអូស្ត្រាលី។

លោក Scott Neeson
សុភី ក្នុងគំនរសម្រាម កាលពីឆ្នាំ ២០០៥

គួររម្លឹកកាលពីឆ្នាំ ២០០៥ វិញថា ក្មេងស្រី សុភី កំពុងដើរកាត់គំនរសំរាមមួយកន្លែងក្នុងស្ថានភាពគួរឲ្យស្មោគគ្រោក និងអាណិតអាសូរក្រៃកន្លង ព្រោះនាងគ្មានវាសនាដូចក្មេងៗដទៃ ដែលទទួលការចិញ្ចឹមបីបាច់ ក្នុងគ្រួសារដែលមានជីវភាពរស់នៅសមរម្យ។

ងាកមកមើលនាងពេលបច្ចុប្បន្នវិញ ដោយមានស្មារតីលះបង់ខ្ពស់ គួបផ្សំទៅនឹងភាពបុិនប្រសព្វ សុភី នឹងធ្វើដំណើរសិក្សាក៏ដូចជាទទួលការអប់រំកម្រិតពិភពលោក នារយៈពេលឆាប់ៗខាងមុខនេះ។

ដោយបានឃើញនូវការតស៊ូព្យាយាមរបស់នាង​ អ្នកនិយមលេងអុីនធឺណេតជាច្រើននាក់ បានបង្ហាញក្តីរំភើបរីករាយ ក៏ដូចជាជូនពរឲ្យនាង​ជោគជ័យរាល់ភារកិច្ចសិក្សា​រៀនសូត្រនៅបរទេសផងដែរ៕

ទស្សនាសកម្មភាពរបស់នាង ក្នុងកម្មវិធី Ted Talks ខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]