ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ប៉ុន្តែហាក់មានភាពជោគជ័យខ្លាំង នៅក្នុងការងារសិល្បៈ កញ្ញា រ៉េត ស៊ូហ្សាណា កំពុងតែក្តោបឱកាស ធ្វើជាអ្នកតំណាងផលិតផល របស់ស្ពតពាណិជ្ជកម្មយ៉ាងច្រើន នាពេលថ្មីៗនេះ។

ដោយឡែក មិនត្រឹមតែសម្បូរការងារសិល្បៈនោះទេ ហ្សាណា នាងក៏មានសម្អាងការជាច្រើន ទាក់ទង ដើម្បីថតផ្សាយឲ្យហាងរបស់ពួកគេផងដែរ។

យ៉ាងណាមិញ នាពេលម្សិលមិញនេះ មានផេកហ្វេសប៊ុកមួយ បានបង្ហោះរូបរបស់ ហ្សាណា ក្នុងឈុតសម្លៀកបំពាក់បុរាណ ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមមួយចំនួន លាន់មាត់សរសើររូបនាងថា ស្រស់ស្អាតនិងប្លែកខ្លាំង ពេលដែលនាងស្លៀកឈុតបែបនេះ។

ទោះជាយ៉ាងណាក្តី អ្នកគាំទ្ររបស់ កញ្ញា រ៉េត ស៊ូហ្សាណា កម្រនឹងឃើញនាងស្លៀកឈុត បុរាណបែបនេះណាស់ ព្រោះរាល់ដងឃើញតែនាង ស្លៀកពាក់បែបសម័យ តែប៉ុណ្ណោះ៕ 

កញ្ញា រ៉េត ស៊ូហ្សាណា ក្នុងឈុតបុរាណ
កញ្ញា រ៉េត ស៊ូហ្សាណា ក្នុងឈុតបុរាណ
កញ្ញា រ៉េត ស៊ូហ្សាណា ក្នុងឈុតបុរាណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា