ភ្នំពេញ៖ តារាសម្តែង និងពិធីការិនី ដែលមានរូបសម្រស់ស្រស់ស្អាតកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បច្ចុប្បន្នកំពុងតែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើង ជាមួយនឹងសមត្ថភាព និងទេពកោសល្យរបស់នាង។

ជាការពិតណាស់ បើនិយាយពីសម្រស់របស់នាងវិញ គឺអ្នកគ្រប់គ្នាបានដឹងថា សម្រស់នាងគឺស្អាតបែបធម្មជាតិ មើលទៅពិតជាគួរឲ្យស្រលាញ់មែនទែន។ 

កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន

ជាក់ស្តែង នៅក្នុងបណ្តាញសង្គមរបស់កញ្ញាផ្ទាល់តែម្តង គឺបានបង្ហោះវីដេអូមួយ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានដឹងពីចរិតរបស់កញ្ញា ដោយក្នុងនោះកញ្ញាអង្គុយផាត់មុខមាត់ធម្មតា តែមួយសន្ទុះ កញ្ញាក៏បញ្ចេញក្បាច់រាំ ជាមួយនឹងការច្រៀង។

មិនត្រឹមតែប៉ុណ្ណោះ កញ្ញា ក៏បានភ្ជាប់សារមួយថា៖ «យើងត្រូវតែញញឹម ញញឹមជានិច្ច ញញឹមឲបានច្រើន ញញឹមដើម្បីភាពស្រស់ស្រាយ ញញឹមព្រឹកញញឹមល្ងាច ញញឹមមិនណាយយើងនាំគ្នាញញឹមឲ្យអស់ដៃទៅ ញញឹមកំសំចៃ ញញឹមមានលាភ ញញឹមកុំឲចង្រៃ»។

តាមរយៈវីដេអូនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន បានដឹងថា នាងពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ 

កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ិន ច័ន្ទនីរ័ត្ន