រាជធានី​ភ្នំពេញ ៖ នាង​ឌី លី​ណា ត្រូវ​គេ​ស្គាល់​ថា​ ជាតា​រា​មាន​វិញ្ញាណ​តាម​សណ្ឋិត ដូច្នេះ​​ហើយ​ពេល​សម្ដែង​ជា​តួអង្គ​ខ្មោច នាង​តែងតែ​ភ័យ​ខ្លាច​សម្រាប់​តំណែង​នេះ ។

តារា​សម្តែង​ទើប​ឡើង​កូដ​កញ្ញា​លី ឌី​ណា​ហាក់​មាន​អារម្មណ៍​ចម្លែក​ក្នុង​ចិត្ត​រាល់ពេល​នាង​​បន់ស្រន់​នៅ​ទី​អារាម​ណាមួយ គឺ​រមែង​មាន​គ្រូ​ចូល ពិត​ៗ​ធ្វើ​ឲ្យ​អ្នក​ជុំវិញ​ខ្លួន​នាំ​គ្នា​ស្រឡាំងកាំង ។ ភាព​ចម្លែក​នេះ​មិនដឹង​ថា​តើ​ថ្ងៃក្រោយ​នាង​ក្លាយជា​គ្រូ​ស្នង​រូប ឬ​យ៉ាង​ណា​ទេ បើ​ពិតមែន ច្បាស់​ជា​មាន​កំលោះ​ជា​ច្រើនរ​ត់រក​នាង​មិន​ខាន​បើ​ស្អាត​បែប​នេះ ។

នាង​ឌី លី​ណា ត្រូវ​គេ​ស្គាល់​ថា​ ជាតា​រា​មាន​វិញ្ញាណ​តាម​សណ្ឋិត

កញ្ញា​លី ឌី​ណា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា នាង​ពិតជា​ឆ្ងល់​មិនដឹង​ជា​មាន​មូល​ហេតុ​អ្វី​ទេ រៀងរាល់ថ្ងៃ​សីល​នាង​ទៅ​បន់​នៅ​តាម​ទី​អារាម​ណាមួយ ឬ​នៅ​ព្រះ​អង្គ​ដង​កើ ដឹង​តែ​មាន​អ្វី​ចម្លែក​ធ្វើ​ឲ្យ​ចេះ​តែ​ចង់​លើកដៃ​រាំ​ពត់ពេន​តាម​ចង្វាក់ភ្លេង​ពិណ​ពា​ណ្យ ហើយ​ញឹកញាប់​សូ​ម្បី​តែ​ទៅ​តំបន់​ប្រាសាទ​នានា​ក្នុង​ខេត្តសៀមរាប​ក៏​បារមី​តាម​ចូល​ដែរ។ ទៅ​មុខ​ទៀត​មិនដឹង​ថា​រូប​នាង​ក្លាយជា​អ្វី​ទេ ។ រាល់ថ្ងៃ​មិន​ដែល​ឃើញ​អ្វី​នៅ​ពេល​ថ្ងៃ​ទេ គ្រាន់តែ​ចំណាំ​មើល​រាល់​ថ្ងៃសីល គឺ​យល់សប្តិ​ឃើញ​ព្រះ​នាង​រាំ​ស្លៀកពាក់​បុរាណ ប្រដាប់​គ្រឿង​លម្អ​ស្អាត​ទៀងពេល​ណាស់ ទើប​គិត​ថា​គេ​ចង់​មាន​បំណង​ជាមួយ​ហើយ។

កញ្ញា​លី ឌី​ណា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា នាង​ពិតជា​ឆ្ងល់​មិនដឹង​ជា​មាន​មូល​ហេតុ​អ្វី​ទេ រៀងរាល់ថ្ងៃ​សីល​នាង​ទៅ​បន់​នៅ​តាម​ទី​អារាម​ណាមួយ ឬ​នៅ​ព្រះ​អង្គ​ដង​កើ ដឹង​តែ​មាន​អ្វី​ចម្លែក​ធ្វើ​ឲ្យ​ចេះ​តែ​ចង់​លើកដៃ​រាំ​ពត់ពេន​តាម​ចង្វាក់ភ្លេង​ពិណ​ពា​ណ្យ

ក្រោយ​ពេល​ឲ្យ​គ្រូ​មើល​រួច​មក​គេ​ឲ្យ​នាង​ឌី លី​ណា រៀបចំ​គ្រឿង​តង្វាយ​សម្លៀក​បំពាក់​បុរាណ ដើម្បី​ថ្វាយ​បារមី​ទើប​ស្ងប់ ។ មូលហេតុ​ទាំង​អស់នេះ​ហើយ​ឲ្យ​តែ​នាង​សម្តែង​រឿង​បែប​បុរាណ មិត្តភក្តិ​ច្រើន​តែ​ភ័យ​ខ្លាច​គ្រូ​ចូល ធ្វើ​ឲ្យ​នាង​ចេញ​ក្បាច់​រាំ​រហូត​នាំ​គ្នា​ហៅ​នាង​ថា​«​ម៉ែ​គ្រូ​»​បារមី​ស្នង ។

ក្រោយ​ពេល​ឲ្យ​គ្រូ​មើល​រួច​មក​គេ​ឲ្យ​នាង​ឌី លី​ណា រៀបចំ​គ្រឿង​តង្វាយ​សម្លៀក​បំពាក់​បុរាណ ដើម្បី​ថ្វាយ​បារមី​ទើប​ស្ងប់

លី ឌី​ណា និយាយ​ថា​នាង​មាន​វិញ្ញាណ​តាម​ថែ​តាំងពី​មិន​ទាន់​ប្រឡូក​នៅ​ក្នុង​ពិភព​សិល្បៈ​​សម្ដែង​ម្ល៉េះ ជា​ពិសេស​នៅ​រាល់​ថ្ងៃសីល និង​ថ្ងៃពេញបូណ៌មី ឲ្យ​តែ​នាង​ទៅ​កាន់​ទី​សក្ការបូជា ឬ​កន្លែង​បន់ស្រន់​ណាមួយ គឺ​តែងតែមាន​វិញ្ញាណ​សណ្ឋិត​នៅ​ក្នុង​ខ្លួន​នាង ធ្វើ​ឲ្យ ម្នាក់​ៗ​មានការ​ភ្ញាក់ផ្អើល​គ្រប់​គ្នា ។ 

ជាក់ស្ដែង​ក្នុង​ពេល​ដែល​នាង​ទៅ​បន់ស្រន់​នៅ​ទី​សក្ការៈ​ខាង​មុខ​ប្រាសាទអង្គរវត្ត និង​នៅ​ព្រះ​អង្គ​ដ​ង្កើ គឺ​មាន​វិញ្ញាណ​អ្នករបាំ​សណ្ឋិត​ក្នុង​ខ្លួន​នាង​តែ​ម្ដង​។ ឲ្យ​តែ​ចូល​សណ្ឋិត ម្ដង​ៗ​គឺ​តម្រូវ​ឲ្យ​នាង​រាំ​ពន់​ពេន​នៅ​​កណ្ដាល​ចំណោម​​មិន​ខ្មាស​អ្នក​ណា​ទេ​។ អ្វី​ដែល​នាង​ក៏​ចង់​ស្រឡាំងកាំង​ចំពោះ​ខ្លួនឯង​ផង​ដែរ​នោះ គឺ​ឲ្យ​តែ​នាង​ចូលរួម​ពិធី​ក្រុង​ពលី​ចាប់ផ្តើម​ផលិតភាព​យន្ត​ដែល​មាន​ថ្វាយ​ភ្លេង​កង​រំពង គឺ​តែង​មាន​វិញ្ញាណ​អ្នករបាំ​សណ្ឋិត​ក្នុង​ខ្លួន​នាង​ជា​ប្រចាំ ។

លី ឌី​ណា និយាយ​ថា​នាង​មាន​វិញ្ញាណ​តាម​ថែ​តាំងពី​មិន​ទាន់​ប្រឡូក​នៅ​ក្នុង​ពិភព​សិល្បៈ​​សម្ដែង​ម្ល៉េះ

កញ្ញា​លី ឌី​ណា ទើបតែ​លេចមុខ​មាត់​ក្នុង​ពិភព​សិល្បៈ​សម្តែង​ចុង​ក្រោយ​នេះ ដោយ​នាង​មាន​សម្រស់​ល្អ​ទាក់ទាញ​អ្នកដឹកនាំ​រឿង​។ ឌី​ណា​បាន​ឱកាស​ចូលរួម​សម្តែង​ភាពយន្ត​ជា​ច្រើន​រឿង ពិសេស​ស្នាដៃ​រឿង​ភាគ​លើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន , ស៊ី​ធី​អិន និង​ប៉ុស្តិ៍​លេខ​​៥​ជាដើម ៕

កញ្ញា​លី ឌី​ណា ទើបតែ​លេចមុខ​មាត់​ក្នុង​ពិភព​សិល្បៈ​សម្តែង​ចុង​ក្រោយ​នេះ ដោយ​នាង​មាន​សម្រស់​ល្អ​ទាក់ទាញ​អ្នកដឹកនាំ​រឿង​
ឌី​ណា​បាន​ឱកាស​ចូលរួម​សម្តែង​ភាពយន្ត​ជា​ច្រើន​រឿង ពិសេស​ស្នាដៃ​រឿង​ភាគ​លើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន , ស៊ី​ធី​អិន និង​ប៉ុស្តិ៍​លេខ​​៥​ជាដើម
លី ឌី​ណា និយាយ​ថា​នាង​មាន​វិញ្ញាណ​តាម​ថែ​តាំងពី​មិន​ទាន់​ប្រឡូក​នៅ​ក្នុង​ពិភព​សិល្បៈ​​សម្ដែង​ម្ល៉េះ ជា​ពិសេស​នៅ​រាល់​ថ្ងៃសីល និង​ថ្ងៃពេញបូណ៌មី

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី ឌីណា