ភ្នំពេញ៖ ប្រិយមិត្តអ្នកអាន ដែលជាអ្នកគាំទ្រតារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា បានជ្រាបច្បាស់ហើយថា នាងគឺជាតារាមួយរូប មិនដែលមានសម្បូររឿងអាស្រូវនោះទេ ដូច្នេះហើយទើបធ្វើ ឲ្យប្រជាប្រិយភាពរបស់នាងនៅតែមាន និងមិនដែលស្រុតចុះនោះឡើយ។

ដោយឡែក នាពេលថ្មីៗនេះ ស្រាប់តែមានបុរសម្នាក់ បង្ហោះរូបរបស់ខ្លួន និងកញ្ញា អ៊ីវ៉ា ដោយបាននិយាយថាខ្លួន ធ្លាប់គេងជាមួយនាង។ ពេលកញ្ញា អ៊ីវ៉ា ឃើញបែបនេះហើយ បានធ្វើឲ្យនាង ក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង ដោយរូបនាងបានថាស្តីបុរសម្នាក់នោះ នៅលើផេកហ្វេសប៊ុកផ្ទាល់ខ្លួន ដោយមិនសំចៃមាត់ថា៖ “ចង់ចូលគុកមែន អាគុក? កុំមកនិយាយ អង្វរសុំទោស ថាមានគេលួចហែកអាខោនហ្វេសប៊ុកអី បើអាគុកឯងមិនបានធ្វើចេញមុខមកបកស្រាយ មកអាគុក កុំសង្ឃឹមថារួចខ្លួនអោយសោះណាអាដេកគុក ។សុំទោសបងប្អូន ដែលនាងខ្ញុំប្រើសម្ដីមិនសមរម្យ ។ ព្រោះខឹងអាគុកនិងពេក ជួយស៊ែររកមុខអាគុកនិងអោយខ្ញុំផងបងប្អូន។”

ទោះជាយ៉ាងណាក្តី រឿងរ៉ាវមួយនេះ មិនត្រឹមតែពាក់ព័ន្ធជាមួយនឹង កញ្ញា អ៊ីវ៉ាតែម្នាក់នោះទេ ប៉ុន្តែបុរសម្នាក់នោះថែមទាំង និយាយដល់កញ្ញា លី អ៊ីវ៉ាធីណា ថាក៏ធ្លាប់បានគេងជាមួយខ្លួនដូចគ្នា។

យ៉ាងណាមិញ បញ្ហាមួយនេះ បើផ្អែកតាមសម្តីរបស់កញ្ញា អ៊ីវ៉ា នាងមិនព្រម បញ្ចប់រឿងនេះដោយងាយៗនោះទេ បើសិនជាគ្មានការបកស្រាយជាក់លាក់ណាមួយ ពីបុរសម្នាក់នោះ៕ 

កញ្ញា អ៊ីវ៉ា
សារដែលកញ្ញា អ៊ីវ៉ា បានបង្ហោះ
សារបុរសម្នាក់ដែលនិយាយថាខ្លួនធ្លាប់គេងជាមួយ កញ្ញា អ៊ីវ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីវ៉ា