ថៃ: ក្រោយពេល Bella និងWeir ចាប់ផ្តើមបង្ហាញទំនាក់ទំនងស្នេហា របស់អ្នកទាំងពីរ រួចមក ពេលនេះ ស្នេហារបស់ពួកគេទាំងពីរ ក៏មិនដែលមានអ្វីប្លែក ទៅកាន់មហាជន ដូចជាគូស្នេហ៍ដទៃនោះទេ។

ប៉ុន្តែកាលពីម្សិលមិញនេះ Bella និងWeir បានចូលរួមនៅក្នុងកម្មវិធីមួយជាមួយគ្នា ហើយ ក្នុងនោះ Weir ក៏បានធ្វើឲ្យមហាជនជាច្រើននាក់ ព្រមជាមួយគូស្នេហ៍ មានការរំភើបចិត្តជាខ្លាំង។

ព្រោះថា លោកបានសម្តែងឈុតខ្លីមួយជាមួយនាង ហើយឈុតឆាកមួយនេះ វាមិនមានការហាត់សមអ្វីមុននោះទេ តែយ៉ាងណាមិញ វាពិតជាល្អប្រសើរខ្លាំង។ ដោយពេលនោះ Weir ថែមទាំងបាន ជូនផ្កាកុលាបមួយទងទៅកាន់Bella នៅចំពោះមុខមហាជនជាច្រើន ថែមទៀត។

អ្នកណាមិនរំភើប បើWeir ធ្វើដល់ម្លឹងទៅហើយ៕

ខាងក្រោមនេះ ជាវីដេអូ និងសកម្មភាពខ្លះៗរបស់ពួកគេទាំងពីរ: 

Bella និងWeir
Bella និងWeir
Bella និងWeir
Bella និងWeir

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]