ភ្នំពេញ៖ តារាកំប្លែងជើងចាស់ នាយក្រឹម និងតារាកំប្លែងស្រីរួមដំបូលតែមួយ ស្រីលាភ ចាប់តាំងពីមានការធ្លាយថាគេទាំងពីរ បានរួមរស់នៅជាមួយគ្នា ពេលនេះស្រាប់តែទទួលបានចំណងដៃ គួរឲ្យត្រេកអរមួយ។

តារាកំប្លែងនាយក្រឹម និង ស្រីលាភ

ជាការពិតណាស់ មួយរយៈពេលនេះ ស្រីលាភ ហាក់បីដូចជា មិនសូវមានមុខមាត់នៅក្នុងកម្មវិធីផ្សេងៗ ប៉ុន្មាននោះទេ តែការពិតនោះ គឺអ្នកនាងសម្ងំ ពរពោះកូនឲ្យនាយក្រឹម មិនត្រឹមតែប៉ុណ្ណោះ គឺជាកូនភ្លោះទៀតផង។

តែពេលនេះ នាង ក៏បានសម្រាលកូន យ៉ាងសុវត្ថិភាព ជាមួយនឹងការផ្តល់កម្លាំងចិត្តពីស្វាមី លោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម ដោយកូនភ្លោះទាំងពីរនោះ គឺជាកូនស្រី មើលទៅពិតជាគួរឲ្យស្រលាញ់មែនទែន។

យ៉ាងណាមិញ ឃើញថានាយក្រឹម ទឹកមុខរបស់នាយក្រឹម ពិតជាសប្បាយរីករាយមែនទែន បន្ទាប់ពី ស្រីលាភ និងកូនស្រីភ្លោះទាំងពីររបស់លោកសម្រាល បានយ៉ាងសុវត្ថិភាពយ៉ាងនេះ៕  

តារាកំប្លែងនាយក្រឹម និង ស្រីលាភ
តារាកំប្លែងនាយក្រឹម និង ស្រីលាភ
តារាកំប្លែងនាយក្រឹម និង ស្រីលាភ
កូនភ្លោះស្រីទាំងពីររបស់ តារាកំប្លែងនាយក្រឹម និង ស្រីលាភ ដែលទើបសម្រាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស្រីលាភ (កំប្លែង)