ភ្នំពេញ៖ តារាចម្រៀងស្រី ក្នុងផលិតកម្ម សាន់ដេ កញ្ញា វីរៈ និច កំពុងតែទទួលបានសន្ទុះប្រជាប្រិយភាពយ៉ាងខ្លាំង ជាមួយនឹងបទចម្រៀងថ្មិៗរបស់នាង ដែលត្រូវចិត្តខ្លាំង ពីសំណាក់យុវវ័យ។

ទន្ទឹមនឹងភាពជោគជ័យ នៅក្នុងសិល្បៈ កញ្ញា ក៏ជាតារាម្នាក់ ដែលមានរូបសម្រស់ស្រស់ស្អាត ក្មេងជាងវ័យ​ ហើយមិនតែប៉ុណ្ណោះ បើនិយាយពីកម្ពស់នាង មិនឲ្យចាញ់តារាម៉ូដែលល្បីៗប៉ុន្មាននោះទេ។

កាលពីម្សិលមិញនេះ វីរៈ និច ក៏បានបង្ហោះរូបថតមួយសន្លឹក ជាមួយនឹង ពូរបស់នាង គឺលោក ខាន់ ជេម ដែលរូបនោះ អាចបញ្ជាក់បានថា នាងពិតជាខ្ពស់មិនធម្មតានោះឡើយ ព្រោះថា លោក ខាន់ ជេម ឈរជិតនាង ត្រឹមតែ ស្លឹកត្រចៀកតែប៉ុណ្ណោះ តែដោយសារពេលនោះ លោក ឈរលើគម្របលូផង កុំអី ប្រហែលជាអាចចាញ់កម្ពស់ និចខ្លាំង។

ក្នុងនោះដែរ អ្នកគាំទ្រ មានការភ្ញាក់ផ្អើល នឹងកម្ពស់របស់នាង ដែលខ្ពស់ មិនធម្មតា ហើយក៏មានអ្នកខ្លះ​ បាននិយាយថា អ្នកដឹកនាំ ពិបាកនឹងរើសតួប្រុសបន្តិចហើយ ប្រសិនបើតម្រូវឲ្យថតជាមួយនឹង វីរៈ និច៕

តារាចម្រៀងស្រី វីរៈ និច
តារាចម្រៀងស្រី វីរៈ និច
តារាចម្រៀងស្រី វីរៈ និច
តារាចម្រៀងស្រី វីរៈ និច​
ពេល ខាន់ ជេម ឈរជិត កញ្ញា វីរៈ និច គឺចាញ់កម្ពស់ដាច់តែម្តង​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាន់ ជេមស៍