មុននឹងចាប់ផ្តើមនិយាយអំពីរឿង Coco នេះសុំប្រាប់មួយថាគួរតែយកក្រដាសជូតទឹកភ្នែកទៅជាមួយផង បន្ទាប់ពីការចាក់បញ្ចាំងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា យើងសង្កេតឃើញថាទស្សនិកជនមួយចំនួនធំ មានអារម្មណ៍រំភើបជាមួយនឹងសាច់រឿងរហូតហូរទឹកភ្នែក ហើយកុំទៅយឺតណា ព្រោះមុននឹងធ្វើការចាក់បញ្ចាំងរឿង Coco យើងនឹងបានទស្សនារឿង Olaf’s Frozen Adventure រយៈពេល២១នាទីជាមុនសិន។

ឥឡូវចូលមកសាច់រឿង Coco វិញ ផ្ទុយពីការហាមមិនឲ្យសមាជិកនៃគ្រួសារចូលប្រលូកក្នុងវិស័យចម្រៀងក្នុងរយៈពេលជាយូរមកហើយ ក្មេងប្រុសឈ្មោះ Miguel អាយុ១២ឆ្នាំដែលជាសមាជិកម្នាក់ក្នុងគ្រួសារនោះមានក្តីស្រមៃចង់ក្លាយជាអ្នកសិល្បៈផ្នែកចម្រៀងដ៏ល្បីដូចជាតារាក្នុងដួងចិត្តរបស់គេគឺ Ernesto de la Cruz។ នាពេលមួយនៃបុណ្យ Dia de los Muertos ( ថ្ងៃនៃសេចក្តីស្លាប់) Miguel ជាមួយនឹងឆ្កែរបស់គេមានដើរកាត់សារមន្ទីរមួយដែលគេធ្វើឡើងដើម្បីតំនាងឲ្យ de la Cruz ហើយគេក៏បានសម្រចចិត្តលេងហ្គីតាមួយដែលគេដាក់តាំងនៅទីនោះ ប៉ុន្តែហ្គីតានោះមិនមែនជារបស់ធម្មតានោះទេ នៅពេលដែលគេចាប់ទាញខ្សែវាមកលេង វាបានធ្វើឲ្យពួកគេទាំងពីរចូលទៅក្នុងពិភពនៃសេចក្តីស្លាប់។ នាពេលនោះផងដែរជាពេលមួយដែលពួកគេបានជួបប្រទះនឹងអ្នកលេងល្បិចដ៏សង្ហាម្នាក់ឈ្មោះ Hector ហើយក៏បានសិក្សាអំពីប្រវតិ្តនៃគ្រួសាររបស់ខ្លួន ក៏ដូចជាបានរកឃើញនូវចំនងរវាងគេ និងតារាជាទីស្រឡាញ់របស់គេផងដែរ។ រឿងជាច្រើនដែលនឹកស្មានមិនដល់ក៏បានកើតឡើងនៅទីនោះ។

រឿង Coco នេះផ្ទាល់ក៏ជាស្នាដៃផលិតរបស់ Disney Pixar ដែលធ្លាប់ផលិតរឿងដូចជា Up, Inside Out, Finding Dory, The Good Dinosaur និងរឿងជាច្រើនទៀតផងដែរ។ កុំភ្លេចទៅទស្សនាដំណើរផ្សងគ្រោះថ្នាក់របស់ Miguel នៅក្នុងភាពយន្តគំនូរជីវចលរឿង Coco នៅថ្ងៃនេះគ្រប់រោងភាពយន្ត។

សូមទស្សនា​ trailer នៅខាងក្រោមនេះ៖

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ
www.cinema.com.kh 
www.facebook.com/JaiKon.Cambodia
www.youtube.com/JaiKonCambodia
ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕

ឈុតឆាកខ្លះៗនៅក្នុងរឿង Coco
ឈុតឆាកខ្លះៗនៅក្នុងរឿង Coco
ឈុតឆាកខ្លះៗនៅក្នុងរឿង Coco
ឈុតឆាកខ្លះៗនៅក្នុងរឿង Coco
រឿង Olaf’s Frozen Adventure
រឿង Olaf’s Frozen Adventure

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]