ដើម្បីឆ្លើយតបទៅនឹងតម្រូវខ្ពស់សម្រាប់ជំនាញ ភាសាអង់គ្លេសរបស់សិស្ស និស្សិតខ្មែរ និងអន្តរជាតិនៅក្នុងប្រទេសកម្ពុជា មជ្ឈមណ្ឌលអូស្ត្រាលីសំរាប់ការបណ្តុះបណ្តាល ACE នឹងបើកដំណើរការទីតាំងថ្មីបន្ថែមរបស់ ខ្លូននៅទួលគោក ដោយចាប់ផ្ដើមទទួលសិស្សឲ្យចូលរៀន ពីវគ្គសិក្សាថ្មីក្នុងខែមករា ឆ្នាំ ២០១៨ នេះតទៅ។

គួររំលឹកផងដែរថា មជ្ឈមណ្ឌលអូស្ត្រាលីសំរាប់ការបណ្តុះបណ្តាល ACE ត្រូវបានបង្កើតឡើង និងដំណើរការដោយដោយស្ថាប័ន IDP Education ក្នុងឆ្នាំ ១៩៩២ ដើម្បីផ្តល់ការបណ្តុះបណ្តាល ភាសាអង់គ្លេសទៅបុគ្គលិក UNTAC ហើយត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ចំពោះគុណភាព និងសេវាកម្មផ្នែកភាសារបស់ខ្លូននៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់។ រហូតមកដល់បច្ចុប្បន្នសាលា ACE មានសិស្សចូលរៀនជាង ១៧ ០០០ នាក់ក្នុងមួយវគ្គសិក្សាសម្រាប់ទីតាំងបច្ចុប្បន្នទាំងបួននៅទូទាំងប្រទេស (បីទីតាំងនៅរាជធានីភ្នំពេញ និងមួយទីតាំងនៅខេត្តសៀមរាប)។ ACE ទីតាំងទួលគោក ដែលស្ថិតនៅ អគារលេខ ០៨ ផ្លូវ ៦០០ កែង ៣០៧ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក នឹងក្លាយជាទីតាំងទី ៥ នៅប្រទេសកម្ពុជា ។

មជ្ឈមណ្ឌលអូស្ត្រាលីសំរាប់ការបណ្តុះបណ្តាល ACE

លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសកម្ពុជានៃសាលា ACE និង IDP Education បានថ្លែងថា៖ "យើងមានក្តីមោទនៈ ក្នុងការបើកដំណើរការសាលា ACE ទីតាំងទី៥នៅទួលគោកខាងមុខនេះ។ ទីតាំងថ្មី នេះ នឹងបំពាក់ដោយបរិក្ខារទំនើបទាន់សម័យដើម្បីពង្រីកវិសាលភាពក្នុងការផ្តល់សេវាកម្មឈានមុខគេ លើផ្នែកបណ្តុះបណ្តាលភាសាអង់គ្លេសឲ្យកាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។"

គួររំលឹកផងដែរថា IDP Education ដែលបង្កើតឡើងដោយសាកលវិទ្យាល័យអូស្រ្តាលីចំនួន ៣៨ គឺជាស្ថាប័នឈានមុខគេក្នុងពិភពលោកក្នុងការប្រឹក្សា និងបញ្ជូនសិស្ស និស្សិតទៅសិក្សានៅបរទេសដែលមាន ១០០ ការិយាល័យ ក្នុង ៣២ ប្រទេសក្នុងការជួយសិស្ស និស្សិតបន្តការសិក្សាក្នុងប្រទេសអូស្ត្រាលី កាណាដា នូវែលហ្សេឡង់ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

IDP Education ក៏ជាម្ចាស់មួយនៃតេស្តអន្តរជាតិ IELTS (International English Language Testing System) ដែលជាតេស្តសម្រាប់វាស់ស្ទង់កម្រិតភាសាអង់គ្លេសពេញនិយមបំផុតក្នុងពិភពលោក។ ទីតាំងថ្មីនេះក៏មានការិយាល័យរបស់ មជ្ឈមណ្ឌលផ្តល់ព័ត៌មានពីការសិក្សានៅបរទេស និងមជ្ឈមណ្ឌលតេស្ត IELTS ប្រចាំប្រទេសកម្ពុជាផងដែរ។

កម្មវិធីសិក្សានៅសាលា ACE រួមមានភាសាអង់គ្លេសសម្រាប់កុមារ ចាប់ពីអាយុ ៨ឆ្នាំ ដល់១៥ឆ្នាំ (Children’s Program & Young Learners’ Program) ភាសាអង់គ្លេសទូទៅ (General English Program) និងភាសាអង់គ្លេសសម្រាប់ការសិក្សានៅបរទេស សម្រាប់និសិត្សមហាវិទ្យាល័យ និងអ្នកជំនួញ (Diploma Program) និងវគ្គត្រៀមប្រលងតេស្ត IELTS សម្រាប់ទៅសិក្សានៅបរទេស។

សិស្ស និស្សិតអាចធ្វើតេស្ត និងចាប់ផ្តើមចុះឈ្មោះចូលរៀនឥឡូវនេះនៅ ACE ទីតាំងសន្ធរម៉ុក សម្តេចប៉ាន ឬទួលទំពូង។ វគ្គសិក្សាថ្មីនៅសាលា ACE នឹងចាប់ផ្តើមពីថ្ងៃទី ០៩ មករា នេះតទៅ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ 012 392 826 / 010 879 003៕

សាលា ACE ទីតាំងទី៥នៅទួលគោក
កម្មវិធីសិក្សានៅសាលា ACE រួមមានភាសាអង់គ្លេសសម្រាប់កុមារ
វគ្គសិក្សាថ្មីនៅសាលា ACE នឹងចាប់ផ្តើមពីថ្ងៃទី ០៩ មករា នេះតទៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]