រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​អតីត​ស្វាមី​លោក​ពេជ្រ ភិ​រុណ បាន​សម្តែង​ការ​ស្វាគមន៍ និង​រង់ចាំ​ជួយ​ជ្រោមជ្រែង​គ្រប់​បែប​យ៉ាង ដូច​អ្វី​ដែល​លោក​ធ្លាប់​ធ្វើ​នៅ​ពេល​អ្នក​នាង​អម្ពរ ទេវី មក​ពី​អា​មេ​រិ​ក​ចូលរួម​សម្តែង​ភាពយន្ត ។ ដំណឹង​នៃ​ការ​វិល​មក​ថតកុន​របស់​អ្នក​នាង​អម្ពរ ទេវី នា​ពេល​នេះ លោក​ពេជ្រ ភិ​រុណ នៅ​មិន​ទាន់​បានដឹង​ទេ តែ​លោក​រីករាយ​រង់ចាំ​ជួយ​សម្រួល​គ្រប់យ៉ាង​តាម​តម្រូវការ​របស់​នាង ។

ដំណឹង​នៃ​ការ​វិល​មក​ថតកុន​របស់​អ្នក​នាង​អម្ពរ ទេវី នា​ពេល​នេះ លោក​ពេជ្រ ភិ​រុណ នៅ​មិន​ទាន់​បានដឹង​ទេ

លោក​ពេជ្រ ភិ​រុណ ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧​ថា ប្រសិនបើ​អ្នក​នាង​អម្ពរ ទេវី ពិតជា​មក​ថតកុន​នៅ​ស្រុក​ខ្មែរ​មែន​នោះ លោក​មិន​អាច​ជៀស​ផុត​ឡើយ​ពី​ការ​ស្នើ​សុំ​ឲ្យ​ជួយ​ទៅ​លើ​បញ្ហា​មួយ​ចំនួន ។ អ្វី​ដែល​លោក​អាច​ជួយ​បាន​នោះ គឺ​គ្មាន​អ្វី​ក្រៅ​តែ​អំពី​ការ​សម្រិតសម្រាំង​សម្លៀក​បំពាក់​ទុក​សម្រាប់​ឲ្យ​នាង​ថត​នោះ​ឡើយ ដែល​បញ្ហា​នេះ​លោក​ក៏​ធ្លាប់​ធ្វើ​ម្តង​រួច​ហើយ​កាលពី​នាង​មក​ថតកុន​លើក​ដំបូង ។

ក្នុង​នាម​ជា​អតីត​ស្វាមី​លោក​ពេជ្រ ភិ​រុណ បាន​សម្តែង​ការ​ស្វាគមន៍ និង​រង់ចាំ​ជួយ​ជ្រោមជ្រែង​គ្រប់​បែប​យ៉ាង ដូច​អ្វី​ដែល​លោក​ធ្លាប់​ធ្វើ​នៅ​ពេល​អ្នក​នាង​អម្ពរ ទេវី មក​ពី​អា​មេ​រិ​ក​ចូលរួម​សម្តែង​ភាពយន្ត

លោក​ពេជ្រ ភិ​រុណ និយាយ​ថា​«​អម្ពរ ទេវី តែងតែ​ពឹងពាក់​ខ្ញុំ​យ៉ាង​ហោច​ណាស់​២​ស​ប្តា​ហ៍​មុន​ការ​មក​ដល់​ស្រុក​ខ្មែរ ដើម្បី​ឲ្យ​ខ្ញុំ​ត្រៀម​សម្លៀក​បំពាក់​សម្រាប់​ឲ្យ​នាង​ទុក​ពេល​ថត ។ សម្លៀក​បំពាក់​ដែល​នាង​ពេញចិត្ត​នោះ គឺ​ត្រូវធ្វើ​ឡើង​ដោយ​ដៃ​ខ្ញុំ​មួយ​ប៉ុណ្ណោះ ចំណែក​កន្លែង​ផ្សេង​ទៀត​នោះ​នាង​មិនសូវ​ជា​ពេញចិត្ត​ឡើយ ណាមួយ​ខ្ញុំ​បានដឹង​ពី​ចិត្ត​នាង​ច្បាស់ បើ​ទោះបីជា​ពេល​នេះ​យើង​ទាំង​ពីរ​បាន​បែក​គ្នា​អស់​រយៈពេល​ជាង​១០​ឆ្នាំ​ក៏​ដោយ»​។

លោក​ពេជ្រ ភិ​រុណ និយាយ​ថា​«​អម្ពរ ទេវី តែងតែ​ពឹងពាក់​ខ្ញុំ​យ៉ាង​ហោច​ណាស់​២​ស​ប្តា​ហ៍​មុន​ការ​មក​ដល់​ស្រុក​ខ្មែរ ដើម្បី​ឲ្យ​ខ្ញុំ​ត្រៀម​សម្លៀក​បំពាក់​សម្រាប់​ឲ្យ​នាង​ទុក​ពេល​ថត

លោក​ពេជ្រ ភិ​រុណ និង​អតីត​ភរិយា​អ្នក​នាង​អម្ពរ ទេវី នៅ​តែ​រាប់អាន​គ្នា​ជា​រៀង​រហូត​ឬ​អាច​និយាយ​ថា​អស់​មួយ​ជីវិត ប៉ុន្តែ​បើ​ទទួលយក​គ្នា​វិញ​នោះ​លោក​ពេជ្រ ភិ​រុណ ថា​គឺ​មិន​អាច​ទេ ព្រោះ​នាង​កំពុង​តែ​មានគ្រួសារ​មួយ​យ៉ាង​កក់ក្តៅ​នៅ​អា​មេ​រិ​ក ។

លោក​ពេជ្រ ភិ​រុណ​និយាយ​ថា «​បើ​នាង​មក​ខ្ញុំ​តែងតែ​ធ្វើ​ដូច​រាល់ដង​អ៊ី​ចឹ​ង គឺ​ទៅ​ទទួល​នាង​ដល់​ព្រ​លាន ឱប​ថើប​គ្នា​ជា​ធម្មតា​ក្នុង​នាម​ជា​ការ​រាប់អាន​គ្នា ហើយ​ដឹងគុណ​គាត់​ដោយ​គាត់​បាន​ចិញ្ចឹម​ថែរក្សា​កូន​យើង ហើយ​ម្យ៉ាង​ព្រោះ​ពួក​យើង​ទាំង​ពីរ​បាន​បែក​គ្នា​ដោយ​សន្តិវិធី ពោល​គឺ​ពុំ​មានការ​ឈ្លោះ​ទាស់ទែង និង​ហែកហួរ​គ្នា​ឡើយ »​។

លោក​ពេជ្រ ភិ​រុណ និង​អតីត​ភរិយា​អ្នក​នាង​អម្ពរ ទេវី នៅ​តែ​រាប់អាន​គ្នា​ជា​រៀង​រហូត​ឬ​អាច​និយាយ​ថា​អស់​មួយ​ជីវិត

លោក​ពេជ្រ ភិ​រុណ បញ្ជាក់​ថា ក្នុង​ពេល​ដែល​វត្តមាន​អ្នក​នាង​អម្ពរ ទេវី មក​ស្រុក​ខ្មែរ​ម្តង​ៗ​គឺ​នាង​មិន​បាន​ស្នាក់​នៅផ្ទះ​ជាមួយ​លោក ដូច​ការ​យល់​ឃើញ​ពី​មហាជន​មួយ​ចំនួន​ឡើយ​។ អ្នក​នាង​អម្ពរ ទេវី បាន​ស្នាក់​នៅ​ជាមួយ​ប្អូន​របស់​នាង មិន​អាច​ស្នាក់​នៅ​ជាមួយ​លោក​ទៀត​ឡើយ ព្រោះ​ទាំង​ពីរ​សុទ្ធតែ​យល់​រៀងខ្លួន​ចំពោះ​រឿង​នេះ ប៉ុន្តែ​នាង​អាច​មក​លេង​ផ្ទះ​របស់​លោក​បាន​គ្រប់ពេលវេលា ។

លោក​ពេជ្រ ភិ​រុណ បញ្ជាក់​ថា ក្នុង​ពេល​ដែល​វត្តមាន​អ្នក​នាង​អម្ពរ ទេវី មក​ស្រុក​ខ្មែរ​ម្តង​ៗ​គឺ​នាង​មិន​បាន​ស្នាក់​នៅផ្ទះ​ជាមួយ​លោក ដូច​ការ​យល់​ឃើញ​ពី​មហាជន​មួយ​ចំនួន​ឡើយ​

បើ​តាម​លោក​ពេជ្រ ភិ​រុណ ការ​វិល​មក​កាន់​ពិភព​សិល្បៈ​ជា​ថ្មី​របស់​អ្នក​នាង​អម្ពរ ទេវី នា​ពេល​នេះ លោក​រីករាយ​ស្វាគមន៍ ។ លោក​ថា ការ​សម្រេច​វិល​មក​ចូលរួម​សម្តែង​ជា​ថ្មី​របស់​នាង​នា​ពេល​នេះ​ក៏​ជា​រឿង​មួយ​ល្អ​សម្រាប់​អ្នកសិល្បៈ​ខ្មែរ​ជំនាន់​ក្រោយ ដើម្បី​ជា​គំរូ​ក្នុង​នាម​ជា​អ្នក​សម្តែង​ជើង​ចាស់ និង​ធ្លាប់​ល្បីល្បាញ​មួយ​រូប នៅ​តែ​មានចិត្ត​ចង់​ជួយ​ជ្រោមជ្រែង​វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ​ឲ្យ​រីក​ចម្រើន​ឡើង ។

បើ​តាម​លោក​ពេជ្រ ភិ​រុណ ការ​វិល​មក​កាន់​ពិភព​សិល្បៈ​ជា​ថ្មី​របស់​អ្នក​នាង​អម្ពរ ទេវី នា​ពេល​នេះ លោក​រីករាយ​ស្វាគមន៍

ដោយឡែក​តារា​សម្តែង​ដែល​ធ្លាប់​ចាប់​ដៃគូ​ជាមួយ​អ្នក​នាង​អម្ពរ ទេវី យ៉ាង​សក្តិ​សម​គឺ​លោក​ទេព រិ​ន​ដា​រ៉ូ បាន​សម្តែង​ក្តី​ត្រេ​អរ និង​ស្វាគមន៍​ចំពោះ​វត្តមាន​ចូលរួម​សម្តែង​ជា​ថ្មី​របស់​នាង​នា​ពេល​នេះ ។ លោក​បញ្ជាក់​ថា បើ​ទោះបីជា​លោក​នៅ​មិន​ទាន់​ទទួល​ដំណឹង​ពិតប្រាកដ​ពី​ការ​វិល​មក​សម្តែង​ម្តងទៀត​ពី​អ្នក​នាង​អម្ពរ ទេវី នា​ពេល​នេះ​ក៏​ដោយ ប៉ុន្តែ​ក្នុង​នាម​ជា​អ្នក​ធ្លាប់​រួម​អាជីព និង​សម្តែង​ជាមួយ​គ្នា លោក​ពិតជា​សប្បាយ​រីករាយ ហើយ​បើ​មានឱកាស​លោក​ក៏​នៅ​តែ​ចង់​សម្តែង​ជាមួយ​អ្នក​នាង​ជា​ថ្មី​ដដែល ។

ដោយឡែក​តារា​សម្តែង​ដែល​ធ្លាប់​ចាប់​ដៃគូ​ជាមួយ​អ្នក​នាង​អម្ពរ ទេវី យ៉ាង​សក្តិ​សម​គឺ​លោក​ទេព រិ​ន​ដា​រ៉ូ បាន​សម្តែង​ក្តី​ត្រេ​អរ និង​ស្វាគមន៍​ចំពោះ​វត្តមាន​ចូលរួម​សម្តែង​ជា​ថ្មី​របស់​នាង​នា​ពេល​នេះ

តារា​សម្តែង​ដែល​មាន​ភាព​ល្បីល្បាញ​ក្នុង​ពិភព​សិល្បៈ​ភាពយន្ត​ខ្មែរ​នា​អំឡុង​ទស​វត្ស​ទី​៨០​និង​៩០ អ្នក​នាង​អម្ពរ ទេវី ត្រៀម​នឹង​វិល​មក​កាន់​ប្រទេស​កម្ពុជា​ជា​ថ្មី ដើម្បី​ចូលរួម​សម្តែង​​ភាពយន្ត បន្ទាប់​ពី​នាង​មក​ចូលរួម​តាម​ការ​ស្នើ​សុំ​ពី​អ្នកស្រី​ពាន់ ភួង​បុប្ផា កាលពី​អំឡុង​ចុងឆ្នាំ​២០១៦​កន្លង​ទៅ ។ អ្នក​នាង​អម្ពរ ទេវី នឹង​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ដើមឆ្នាំ​ក្រោយ​នេះ តប​តាម​ការ​ស្នើ​សុំ​ឲ្យ​ចូលរួម​សម្តែង​ក្នុង​ភាពយន្ត​ភាគ​រឿង «​កាកី​ថ្មី​» ឲ្យ​ស្ថានីយ​ទូរទស្សន៍​ស៊ី​ធី​អិន ៕

លោក​ទេព រិ​ន​ដា​រ៉ូ បាន​សម្តែង​ក្តី​ត្រេ​អរ និង​ស្វាគមន៍​ចំពោះ​វត្តមាន​ចូលរួម​សម្តែង​ជា​ថ្មី​របស់​នាង​នា​ពេល​នេះ
លោក​ពេជ្រ ភិ​រុណ​និយាយ​ថា «​បើ​នាង​មក​ខ្ញុំ​តែងតែ​ធ្វើ​ដូច​រាល់ដង​អ៊ី​ចឹ​ង គឺ​ទៅ​ទទួល​នាង​ដល់​ព្រ​លាន ឱប​ថើប​គ្នា​ជា​ធម្មតា​ក្នុង​នាម​ជា​ការ​រាប់អាន​គ្នា
តារា​សម្តែង​ដែល​មាន​ភាព​ល្បីល្បាញ​ក្នុង​ពិភព​សិល្បៈ​ភាពយន្ត​ខ្មែរ​នា​អំឡុង​ទស​វត្ស​ទី​៨០​និង​៩០ អ្នក​នាង​អម្ពរ ទេវី ត្រៀម​នឹង​វិល​មក​កាន់​ប្រទេស​កម្ពុជា​ជា​ថ្មី ដើម្បី​ចូលរួម​សម្តែង​​ភាពយន្ត
លោក​ពេជ្រ ភិ​រុណ និង​អតីត​ភរិយា​អ្នក​នាង​អម្ពរ ទេវី នៅ​តែ​រាប់អាន​គ្នា​ជា​រៀង​រហូត​ឬ​អាច​និយាយ​ថា​អស់​មួយ​ជីវិត
អ្នក​នាង​អម្ពរ ទេវី នឹង​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ដើមឆ្នាំ​ក្រោយ​នេះ តប​តាម​ការ​ស្នើ​សុំ​ឲ្យ​ចូលរួម​សម្តែង​ក្នុង​ភាពយន្ត​ភាគ​រឿង «​កាកី​ថ្មី​» ឲ្យ​ស្ថានីយ​ទូរទស្សន៍​ស៊ី​ធី​អិន
អ្នក​នាង​អម្ពរ ទេវី ត្រៀម​នឹង​វិល​មក​កាន់​ប្រទេស​កម្ពុជា​ជា​ថ្មី ដើម្បី​ចូលរួម​សម្តែង​​ភាពយន្ត បន្ទាប់​ពី​នាង​មក​ចូលរួម​តាម​ការ​ស្នើ​សុំ​ពី​អ្នកស្រី​ពាន់ ភួង​បុប្ផា កាលពី​អំឡុង​ចុងឆ្នាំ​២០១៦​កន្លង​ទៅ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អម្ពរ ទេវី