រាជធានី​ភ្នំពេញ ៖ បុរស​អ្នកបើកបរ​រថយន្ត​ដឹក​ស្រា​បៀរ​ម្នាក់ ខណៈ​ដែល​ឃើញ​នាង​កម្មការិនី​ដែល​ជា​ប្រពន្ធ​អ្នក​ដទៃ​កំពុង​ដេក​ម្នាក់ឯង​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល ជា​ឱកាសល្អ​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​។ ប៉ុន្តែ​មិន​បាន​សម្រេច​នោះ​ទេ ដោយសារ​តែ​នាង​ស្រែក បង្ក​ការ​ភ្ញាក់ផ្អើល ហើយ​បុរស​ជា​ប្ដី​នាងរង​គ្រោះ​បាន​ចូល​ទៅ​ចាប់ខ្លួន​បាន​រួច​បាន​នាំ​ទៅ​ប្រគល់​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​បន្ទប់​ជួល​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​រហូត​ដល់​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល ទើប​ជន​រង​គ្រោះ​នាំ​ជនសង្ស័យ​ទៅ​ប្រគល់​ជូន​នគរបាល​។ ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ ភួង ចិត្រ អាយុ​២៨​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត​ដឹក​ស្រា​បៀរ ស្នាក់​នៅ​បន្ទប់​ជួល​ផ្ទះ​កើតហេតុ​នោះ​ដែរ និង​មានស្រុក​កំណើត​នៅ​ក្នុង​ខេត្តស្វាយរៀង​។

ចំណែក​ស្ត្រី​រង​គ្រោះ​ដែល​ស្ទើរតែ​ក្លាយទៅជា​ចំណី​តណ្ហា​របស់​ជន​នោះ​ឈ្មោះ ផ​.​ស​.​ម៉ អាយុ​២៤​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ
ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ ភួង ចិត្រ អាយុ​២៨​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត​ដឹក​ស្រា​បៀរ ស្នាក់​នៅ​បន្ទប់​ជួល​ផ្ទះ​កើតហេតុ​នោះ​ដែរ និង​មានស្រុក​កំណើត​នៅ​ក្នុង​ខេត្តស្វាយរៀង​

ចំណែក​ស្ត្រី​រង​គ្រោះ​ដែល​ស្ទើរតែ​ក្លាយទៅជា​ចំណី​តណ្ហា​របស់​ជន​នោះ​ឈ្មោះ ផ​.​ស​.​ម៉ អាយុ​២៤​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ នាង​មាន​ប្ដី​ទៅ​ហើយ​មិនមែន​នៅ​លីវ​នោះ​ឡើយ​។ នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​ដេក​នៅ​ក្នុង​បន្ទប់​ជួល​ខាងលើ​នោះ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ដោយ​បាន​បិទទ្វារ ប៉ុន្តែ​មិន​បាន​ចាក់​គន្លឹះ​ពី​ខាងក្នុង​នោះ​ទេ​។ 

ចំណែក​ប្ដី​របស់​នាង​ក៏​មិន​បាន​នៅ​ជាមួយ​ឡើយ ដោយនៅ​ខាងក្រៅ លុះដល់​ពេល​កើតហេតុ​ស្រាប់តែ​ជនសង្ស័យ​បើកទ្វារ​ចូល​ទៅ​ធ្វើ​សកម្មភាព​ចាប់រំលោភ​សរព​សន្ថវៈ​តែ​ម្ដង​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​មិន​បាន​សម្រេច​នោះ​ទេ ដោយសារ​តែ​ជន​រង​គ្រោះ​រើបម្រះ និង​ស្រែក​ឲ្យ​អ្នក​ជិតខាង​ជួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។

បន្ទាប់​ពី​សួរនាំ និង​កសាង​ឯកសារ​រួច​មួយ​ជំហាន នគរបាល​ប៉ុស្តិ៍​បាន​បញ្ជូន​ជន​នោះ​ទៅ​កាន់​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​បន្ត​ទៀត​

ស្រប​ពេល​នោះ​ដែរ​បុរស​ជា​ប្ដី​របស់​នាងរង​គ្រោះ​ទៅ​ដល់​ល្មម ក៏​បាន​ចាប់ខ្លួន​ជន​នេះ ប៉ុន្តែ​មិន​បាន​នាំ​យក​ទៅ​ប្រគល់​ជូន​នគរបាល​ភ្លាម​ៗ​នោះ​ឡើយ​។ រហូត​ដល់​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល​ទើប​នាំ​ទៅ​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​។ 

ប្រភព​ខាងលើ​នោះ​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​នាង​ម្នាក់​នោះ​មែន ប៉ុន្តែ​អត់​បាន​សម្រេច​ឡើយ ដោយ​នាង​រើ និង​ស្រែក​ខ្លាំង​ពេក បន្ទាប់​មក​ក៏​ត្រូវ​ប្ដី​នាង​ចាប់ខ្លួន​ប្រគល់​ជូន​នគរបាល​តែ​ម្ដង​។ បន្ទាប់​ពី​សួរនាំ និង​កសាង​ឯកសារ​រួច​មួយ​ជំហាន នគរបាល​ប៉ុស្តិ៍​បាន​បញ្ជូន​ជន​នោះ​ទៅ​កាន់​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​បន្ត​ទៀត​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]