អាមេរិក៖ កញ្ញា ប៊ី សុធារី បេក្ខភាពតំណាងកម្ពុជា បានចូលរួមប្រកួត យ៉ាងសកម្មក្នុងកម្មវិធី Miss Universe 2017 ដែលធ្វើឡើងនៅប្រទេសអាមេរិក ជាមួយបេក្ខភាពបវរកញ្ញា មកពីបណ្ដាប្រទេសជាច្រើនរូបទៀត។

ជាក់ស្ដែង ថ្មីៗនេះបវរកញ្ញាកម្ពុជា យើងត្រូវឆ្លងកាត់វគ្គណែនាំខ្លួន ជាផ្លូវការទៅកាន់អន្តរជាតិ ដែលជាការប្រកួតជម្រុះក្នុងកម្មវិធីលំដាប់អន្តរជាតិនេះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ប៊ី សុធារី មិនត្រឹមមានសម្រស់ស្រស់ស្អាត នោះទេ សូម្បីចំណេះដឹង ផ្នែកភាសាបរទេស ក៏បវរកញ្ញា កម្ពុជា រូបនេះ អាចប្រើប្រាស់បានយ៉ាងរលូន មិនចាញ់ជនជាតិដទៃទៀតដែរ។

ជាងនេះទៅទៀត ប្រិយមិត្តនឹងរំភើបចិត្ត ចំពោះពាក្យមួយឃ្លា របស់ Miss Universe Cambodia កញ្ញា ប៊ី សុធារី ដោយនាងនិយាយទាំងញញឹមថា៖ «វាមិនត្រឹមតែជាសុបិន្តរបស់ខ្ញុំ តែក៏វាជាសុបិន្តរបស់ប្រជាជនកម្ពុជា ខ្ញុំស្រលាញ់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា» ៕

ចង់ជ្រាបច្បាស់ ទស្សនា វីដេអូណែនាំខ្លួន ជាផ្លូវការ របស់កញ្ញា ប៊ី សុធារី ទាំងអស់គ្នា៖ 

កញ្ញា ប៊ី សុធារី បេក្ខភាពតំណាងកម្ពុជា
ទង់ជាតិកម្ពុជា លើឆាកអន្តរជាតិ
កញ្ញា ប៊ី សុធារី បេក្ខភាពតំណាងកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ី សុធារី