ភ្នំពេញ៖ ការប្រកូតបវរកញ្ញា ក៏ត្រូវបានបញ្ចប់ជាស្ថាពរ ហើយបណ្តាបវរកញ្ញា តាមប្រទេសនីមួយៗ ក៏បានចាកចេញពីប្រទេសកម្ពុជា ដើម្បីបន្តដំណើរទៅកាន់ប្រទេសរបស់ខ្លួនវិញ។

ចំណែកឯ បវរកញ្ញាកម្ពុជា កញ្ញា យស ផលីណា ក៏បានចាកចេញ ផងដែរ ជាមួយនឹងអ្នកជូនដំណើរទាំង តារាល្បីៗ ដូចជា កញ្ញា សូរ្យ អេណា និងហ្វេនជាច្រើនរបស់នាង។ ជាពិសេស គេក៏សំណូមពរ ឲ្យនាង ឧស្សាហ៍មកលេងទឹកដីកំណើតរបស់ខ្លួនផង។

ប៉ុន្តែងាកមកមើល ចាប់អារម្មណ៍លើសម្រស់របស់នាងវិញម្តង ដែលប៉ុន្មានថ្ងៃមកនេះ ប្រិយមិត្ត ធ្លាប់តែឃើញនាង លើឆាកប្រកួត ជាមួយនឹងការតែងខ្លួន និងការផាត់មុខខ្លាំងៗ តែថ្ងៃនេះ ខ្មែរឡូតនឹង បង្ហាញឲ្យអ្នក បានឃើញពីសម្រស់ដ៏ស្រស់របស់នាង នៅខាងក្រៅឆាកវិញម្តង ថាយ៉ាងណាវិញ។

ចំពោះមុខមាត់របស់ កញ្ញា យស ផលីណា នៅក្រៅឆាកប្រកួត គឺអាចនិយាយបានថា រូបនាងពិតជាស្រស់ស្អាតខ្លាំង ជាមួយនឹងស្បែកមុខ រលោងស្អាត អមជាមួយនឹង រោមភ្នែកវែង គួរឲ្យក្នាញ់៕

តោះមើលសម្រស់ ក្រៅឆាករបស់នាងទាំងអស់គ្នា៖

សម្រស់ពេលនៅលើឆាក
សម្រស់ពេលនៅលើឆាក
សម្រស់ក្រៅឆាក
សម្រស់ក្រៅឆាក
សម្រស់ក្រៅឆាក
សម្រស់ក្រៅឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]