ភ្នំពេញ៖ អគារ ៤២ជាន់ Gold Tower  ៤២ ត្រូវបានប្រជាពលរដ្ឋសម្តែងការអស់សង្ឃឹមយ៉ាងខ្លាំងម្តងហើយម្តងទៀត ដែលអគារមួយនេះត្រូវបានគេបោះបង់ចោល ដោយមិនបានបន្តការសាងសង់ដូចការគ្រោងទុកអស់រយៈពេលជាយូរមកហើយ។ ចំណែកឯងគម្រោងដែលសន្យាថានឹងដំណើរការសាងសង់បន្តក៏កាន់តែស្ងាត់ទៅៗ ដោយធ្វើការពន្យារពីមួយឆ្នាំទៅមួយឆ្នាំ។

អគារ ៤២ជាន់ Gold Tower ៤២ ត្រូវបានប្រជាពលរដ្ឋសម្តែងការអស់សង្ឃឹមយ៉ាងខ្លាំងម្តងហើយម្តងទៀត ដែលអគារមួយនេះត្រូវបានគេបោះបង់ចោល ដោយមិនបានបន្តការសាងសង់ដូចការគ្រោងទុកអស់រយៈពេលជាយូរមកហើយ

ដោយក្តីរំពឹងទុក និងការរង់ចាំរបស់ប្រជាពលរដ្ឋអស់ពេលយ៉ាងយូរ ទីបំផុត ថ្មីៗនេះ លោក Kim Tae Yeon ម្ចាស់គម្រោងអភិវឌ្ឍន៍អគារ Golden Tower បានបញ្ចេញព៍ត៌មានច្បាស់ការមួយថា អគារនេះនឹងបញ្ចប់ការសាងសង់របស់ខ្លួនជាផ្លូវការនៅចុងឆ្នាំ ២០១៩ ខាងមុខនេះហើយ។

លោក Kim Tae Yeon បានប្រាប់ឱ្យដឹងថា ក្រុមហ៊ុន YON WOO CAMBODIA Co.,LTD នឹងបន្ថែមទុន ១៤០លានដុល្លារលើគម្រោងមួយនេះ ដើម្បីបញ្ចប់ការសាងសង់ជាស្ថាពរ ដោយមានការចុះកុងត្រាសាង់សង់ជាមួយក្រុមហ៊ុនចិនមួយ ហើយចាប់ផ្ដើមសាងសង់បន្តនៅកំឡុងខែកុម្ភៈ និងមីនា ឆ្នាំ២០១៨ ខាងមុខនេះ ហើយនៅក្នុងខែសីហា ឆ្នាំ២០១៨ រូបរាងអគារទាំងមូលនឹងសាងសង់បញ្ចប់តែម្ដង។ ដើម្បីរៀបចំដំណើរការឱ្យបានរួចរាល់ជាស្ថាពរ ដូច្នេះត្រូវរង់ចាំរហូតដល់ចុងឆ្នាំ២០១៩ទើបបើកដំណើរការជាផ្លូវការ។

គួរឱ្យដឹងផងដែរថា បច្ចុប្បន្នអគារដែលជាប់គាំងរាប់ឆ្នាំមកហើយនេះ បានសាងសង់រួចរាល់ចំនួន ៣១ជាន់ហើយ។ កន្លងមកតែងតែលេចឮដំណឹងជាហូរហែរសម្រាប់ការបញ្ចប់ការសាងសង់តាំងពីឆ្នាំ ២០១៦ តែនៅពេលនេះម្ចាស់គម្រោងបានសន្យាច្បាស់ការថានឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៩។ ដូច្នេះមានតែរង់ចាំជាបន្តទៀតថា តើគម្រោងនេះពិតជាលេចចេញជារូបរាងមែនឬយ៉ាងណា ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក Khmerhome និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]