ភ្នំពេញ៖ លោកអ្នកបានត្រៀមខ្លួនហើយឬនៅ? នៅសល់តែពីរថ្ងៃទៀតតែប៉ុណ្ណោះ លោកអ្នកនឹងបានជួបជាមួយកំពូលតារាចម្រៀង៨ដួងព្រមគ្នា និងកម្មវិធីពិសេសៗជាច្រើនក្នុងការប្រគំតន្រ្តី OPPO F5 Concert។

អ្នកតំណាងផលិតផល OPPO ទាំង៣រូបគឺអ្នកនាង ពេជ្រ សោភា លោក STEP កញ្ញា រ៉េត ស៊ូហ្សាណា ត្រៀមខ្លួនរួចជាស្រេចនឹងធ្វើឲ្យលោកអ្នកសប្បាយរីករាយ កន្រ្តាក់អារម្មណ៍ រួមជាមួយនឹងលោក ខេមរៈ សិរីមន្ត លោក ឆន សុវណ្ណរាជ កញ្ញា សុគន្ធ នីសា លោក ហ្សូណូ អ្នកនាង សុខ ស្រីនាង ការសម្តែងពិសេសរបស់មនុស្សឡែស័រ និង ការដើរបង្ហាញម៉ូតពិសេសពីតារាល្បីៗថែមទៀតផង។

កុំភ្លេចណា! ជួបជាមួយតារាល្បីៗ និងផលិតផលដ៏ថ្មីសន្លាងរបស់ OPPO គឺ OPPO F5 ដែលមានអេក្រង់ទំហំដល់ទៅ 6 inch FHD+ (Full HD Plus) ប្រភេទ Full Screen និង បានបំពាក់បច្ចេកវិទ្យាថ្មីៗដូចជា Facial Unlock ដែលជាបច្ចេកវិទ្យាដោះសោរដោយការស្កេនមុខ និង AI Beauty ដែលធ្វើឱ្យការថតរូបកាន់តែស្រស់ស្អាត ។

រង់ចាំទស្សនាទាំងអស់គ្នាដោយមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និង LIVE លើទំព័រហ្វេសប៊ុកផ្លូវការ OPPO ផងដែរ។ ហើយលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទ OPPO F5 ដ៏ថ្មីសន្លាងដោយគ្រាន់តែ Like និង Share វីដេអូ LIVE នេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]