អង់គ្លេស៖ តារាឆ្នើមរបស់ក្រុមតោខៀវ Chelsea កីឡាករ Eden Hazard បានចេញមកបញ្ជាក់ថា ពេលនេះរូបគេកំពុងតែសប្បាយរីករាយ ក្នុងការប្រកបអាជីពនៅលីកកំពូលរបស់អង់គ្លេស ប៉ុន្ដែក៏បានទទួលស្គាល់ដែរថា រូបគេមានការសសើរដល់ក្រុមអធិរាជស Real Madrid។

កីឡាករវ័យ២៦ឆ្នាំរូបនេះ មានការជាប់ពាក់ព័ន្ធយ៉ាងខ្លាំង អំពីព័ត៌មានដែលបានចុះផ្សាយថា រូបគេអាចនឹងចាកចេញពីកីឡដ្ឋាន Stamford Bridge ជាទីដែលរូបគេមកចូលរួមលេងកាលពីឆ្នាំ២០១២។

ថ្មីៗនេះ ខែ្សបម្រើក្រុមជម្រើសជាតិបែលហ្សិក ក៏បាននិយាយសរសើរទៅដល់គ្រូបង្វឹករបស់ក្រុម Real Madrid លោក Zinedine Zidane ថាជាគ្រូបង្វឹកដ៏ល្អផងដែរ។

Hazard ដែលកំពុងតែមានទម្រង់លេងយ៉ាងល្អ ពោលគឺស៊ុតបញ្ចូលទី៦គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្ដរួមក្រុមស៊ុតចំនួន ៥គ្រាប់ ក្នុងរដូវកាលនេះ បាននិយាយថា រូបគេគឺកំពុងរីករាយនៅក្លិប Chelsea។

«នៅទីនេះ (Chelsea) គឺខ្ញុំមិនមានបញ្ហាអ្វីនោះទេ។ កុងត្រារបស់ខ្ញុំនៅសល់២ឆ្នាំទៀត។ នៅពេលដែលខ្ញុំមានចេតនាចង់ចាកចេញ គឺខ្ញុំនឹងចេញ ប៉ុន្ដែអីឡូវនេះ ខ្ញុំគឺជាកីឡាកររបស់ Chelsea»  Harzard និយាយទៅកាន់សារព័ត៌មាន Canal។

រូបគេបន្ដថា៖ «អ្នករាល់គ្នាដឹងហើយចំពោះការគោរពដល់ Real Madrid ដែលខ្ញុំមាន តែខ្ញុំកំពុងនៅ Chelsea។ រាល់ឆ្នាំ គេតែងតែនិយាយពីនេះពីនោះអំពីខ្ញុំ តែខ្ញុំនៅតែមិនទៅណាដដែល»៕   

Eden Harzard
Eden Harzard
ក្រុម Real Madrid
Eden Hazard និង Zidane

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]