រាជធានី​ភ្នំុពេញ ៖ សេចក្តី​រាយការណ៍​បឋម​បាន​ឱ្យដឹងថា មាន​ការភ្ញាក់​ផ្អើល​មួយ​ក្រោយ​ពី​ស្ត្រី​ម្នាក់​ត្រូវ​បាន​កូន​ស្រី​អាយុ​៨​ឆ្នាំ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​ផ្ទះ ​ក្រោយ​ពី​នាង​ត្រឡប់​មក​ពី​សាលា​រៀន​វិញ កាលពីវេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ ស្ថិត​ក្នុង​បុរី​សន្តិ​ភាព​២ ផ្ទះ​លេខ​៥៥-១ ក្នុង​ភូមិ​ត្រាំដោក សង្កាត់​ពង​ទឹក ខណ្ឌ​ដង្កោ ។

មាន​ការភ្ញាក់​ផ្អើល​មួយ​ក្រោយ​ពី​ស្ត្រី​ម្នាក់​ត្រូវ​បាន​កូន​ស្រី​អាយុ​៨​ឆ្នាំ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​ផ្ទះ ​ក្រោយ​ពី​នាង​ត្រឡប់​មក​ពី​សាលា​រៀន​វិញ

សេចក្តី​រាយ​ការណ៍​បន្ត​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ ឡេវ មុំ អាយុ​ជាង​៣០​ឆ្នាំ មាន​ប្តី​ឈ្មោះ សៀក សុប ជា​អ្នក​បើក​បរ​រថយន្ត​ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​ខណ្ឌ។

បើ​តាមការ​​ពិនិត្យ​របស់​សមត្ថ​កិច្ច​ជំនាញ​លើ​សាក​សព​ស្ត្រី​រងគ្រោះ​ឃើញ​មាន​ស្នាម​បែក​ក្បាលហូរ​ឈាម ហើយ​នៅ​ក្បែរ​សាក​សព​ឃើញ​មាន​អង្រែ​បុក​គ្រឿង​មួយ​ផង​ដែរ ។

ស្ត្រី​ម្នាក់​ត្រូវ​បាន​កូន​ស្រី​អាយុ​៨​ឆ្នាំ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​ផ្ទះ ​ក្រោយ​ពី​នាង​ត្រឡប់​មក​ពី​សាលា​រៀន​វិញ កាលពីវេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ ស្ថិត​ក្នុង​បុរី​សន្តិ​ភាព​២ ផ្ទះ​លេខ​៥៥-១ ក្នុង​ភូមិ​ត្រាំដោក សង្កាត់​ពង​ទឹក ខណ្ឌ​ដង្កោ

ប្រភព​ចុង​ក្រោយ​បាន​ឱ្យ​ដឹងថា សមត្ថកិច្ច​កំពុង​ដាក់ការ​សង្ស័យ​រឿង​នេះ​ជា​ករណី​ប្លន់​សម្លាប់​ ព្រោះ​ស្ត្រី​រងគ្រោះ​ទើប​តែ​ទៅ​ខ្ចី​លុយ​គេ​ចំនួន​១ម៉ឺន​ដុល្លារ ដើម្បី​រក​ស៊ី ប៉ុន្តែ​ការ​ចំណាយ​ទើប​តែ​អស់​១ពាន់​ដុល្លារប៉ុណ្ណោះ ហើយ​លុយ​ដែល​នៅ​សល់​រក​ឃើញ​នោះ​ទេ។

ប្រភព​ចុង​ក្រោយ​បាន​ឱ្យ​ដឹងថា សមត្ថកិច្ច​កំពុង​ដាក់ការ​សង្ស័យ​រឿង​នេះ​ជា​ករណី​ប្លន់​សម្លាប់​ ព្រោះ​ស្ត្រី​រងគ្រោះ​ទើប​តែ​ទៅ​ខ្ចី​លុយ​គេ​ចំនួន​១ម៉ឺន​ដុល្លារ ដើម្បី​រក​ស៊ី
ស្ត្រី​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ ឡេវ មុំ អាយុ​ជាង​៣០​ឆ្នាំ មាន​ប្តី​ឈ្មោះ សៀក សុប ជា​អ្នក​បើក​បរ​រថយន្ត​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]