ភ្នំពេញ៖ ថ្មីៗនេះ តារាសម្តែងស្រីស៊ិចស៊ីកញ្ញា ឌុច លីដា បានបង្ហោះរូបថត មួយសន្លឹកយ៉ាងស្រស់ស្អាត នៅលើគណនីទំនាក់ទំនងសង្គមហ្វេសប៊ុករបស់នាង។

តួយ៉ាងនៅក្នុងរូបថតមួយសន្លឹកនេះ អ្នកគាំទ្រក៏ស្រាប់តែចាប់អារម្មណ៍ឃើញនូវ ទម្រង់មុខខុសប្លែករបស់នាង ដែលមើលហាក់ដូចជា មានទម្រង់តូចជាងសព្វមួយដង ព្រមទាំងរូបរាងស្លីមស្អាតផងដែរ។

យ៉ាងណាមិញ ក្នុងនោះក៏មានមតិរបស់អ្នកគាំទ្រមួយចំនួនយល់ថា អាចមកពីនាងស្រកទម្ងន់ជាងមុន ទើបប្រែប្រួលរូបរាងបែបនេះហើយ។

ដោយឡែក ក៏មានអ្នកគាំទ្រមួយចំនួនផ្សេងទៀត បែរជាសង្ស័យថានាងបានកែរូបរាង និងមុខមាត់ឲ្យតូចជាងមុន នៅក្នុងកម្មវិធីកែរូបភាពឲ្យស្លីមរបស់ទូរស័ព្ទទៅវិញ។

ប៉ុន្តែមិនថាយ៉ាងណា បណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន ក៏បាននិយាយសរសើរពីរូបសម្រស់របស់កញ្ញា ឌុច លីដាផងដែរ ដែលនាងអាចថែរក្សាបានយ៉ាងល្អ បើទោះបីជានាង មមាញឹកចំពោះការសម្តែងខ្សែភាពយន្ត ក៏ដូចជាមមាញឹកជាមួយនឹងមុខរបរលក់គុយទាវផ្ទាល់ខ្លួន យ៉ាងណាក៏ដោយ៕  

តារាស្រី ឌុច លីដា
តារាស្រី ឌុច លីដា
តារាស្រី ឌុច លីដា
តារាស្រី ឌុច លីដា
តារាស្រី ឌុច លីដា
មួយប៉ុស្តិ៍របស់ឌុច លីដា ទម្រង់មុខខុសប្លែក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច លីដា