អង់គ្លេស៖ មួយគ្រាប់ក្នុងនាទី៨៨ របស់កីឡាករសញ្ចាតិអង់គ្លេស Rameem Sterling បានជួយឲ្យក្រុម Manchester City យកឈ្នះទៅលើក្រុម Feyenood ទាំងប្រផុតប្រផើយ ក្នុងការប្រកួតវគ្គជម្រុះក្នុងពូលព្រឹត្តិការណ៍ Champion League កាលពីថ្ងៃ ២២កន្លងទៅនេះ។

យ៉ាងណាមិញ កាលពីថ្មីៗនេះដែរ កីឡាករ Yaya Toure បានបង្ហើបឲ្យដឹងថា អ្នកចាត់ការក្រុមមេឃខៀវ លោក Pep Guardiola បានបង្ហាញអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំង ក្នុងបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់ បន្ទាប់ពីការប្រកួតបានបញ្ចប់។

Yaya Toure បានប្រាប់សារព័ត៌មានថា «យើងធ្វើមិនបានសូម្បីតែការប៉ះបាល់ស្រួលៗនិងថែមទាំងបាត់បង់ឱកាសងាយៗផងដែរ។ ចុងក្រោយ អ្នកចាត់របស់យើងពិតជាខឹងនឹងក្រុមយ៉ាងខ្លាំង ដោយសារតែ ពួកយើងអាចនឹងធ្វើបានល្អជាងនេះ។ យើងគួរតែគោរពដៃគូប្រកួត ដោយលេងឲ្យល្អដើម្បីរកគ្រាប់បាល់ ប៉ុន្តែយើងបានលេងបាល់ក្នុងលក្ខណៈខ្ជិលៗ» ។

កីឡាករជើងចាស់រូបនេះ បានបន្តទៀតថា វាគឹរឿងមួយដ៏អស្ចារ្យសម្រាប់គាត់ ដែលបានលេងនិងរៀនពីកីឡាករល្អៗ រួមមានដូចជា David Silva និង Kevin De Bruyne រៀងរាល់ថ្ងៃនោះ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបំបាក់ក្លិប Feyenood ក្រុម Man City បានកក់កៅអីទៅវគ្គ ១៦ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ Champion League ហើយ បើទោះគេចាញ់ប្រកួតក្រោយក៏ដោយ៕ 

លោក Pep Guardiola បង្ហាញអារម្មណ៍មិនពេញចិត្តនឹងការលេងរបស់កូនក្រុម
ការប្រកួតរវាងក្រុម Man City និងក្រុម Feyenood
ការប្រកួតរវាងក្រុម Man City និងក្រុម Feyenood
មួយគ្រាប់ដែល Sterling ធ្វើបាននៅនាទី ៨៨

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]