ភ្នំពេញ៖ ថ្ងៃពិសេសរបស់ តារាស្រីជួរមុខ ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សុគន្ធ និសា កាន់តែជិតចូលមកដល់ហើយ នៅសល់តែ៧ថ្ងៃទៀតតែប៉ុណ្ណោះ។

ទោះជាថ្ងៃមង្គលការ របស់នាងជិតចូលមកដល់ក៏ពិតមែន ប៉ុន្តែតារាស្រីរូបនេះ ក៏មិនភ្លេចការងារដ៏សំខាន់របស់នាង ក្នុងនាមជាទូតសុច្ឆន្ទៈ នៃអង្គការស៊ីប៉ា ដែលជាអង្គការលើកកម្ពស់ វិស័យអំណាននៅក្នុងប្រទេសកម្ពុជានោះដែរ។

យ៉ាងណាមិញ កញ្ញា សុគន្ធ និសា បានអំពាវនាវដល់មហាជនទាំងអស់ ដោយបង្ហោះ សារយ៉ាងច្រើននៅក្នុង ហ្វេសប៊ុកផេករបស់នាងផ្ទាល់ថា៖

សារដែរសុគន្ធ និសាបានបង្ហោះ

ទាំងនេះ បានបញ្ជាក់ឲ្យឃើញថា បើទោះបីជានាងមានភាពមមាញឹកខ្លាំងនឹងការងារ និងជិតដល់ថ្ងៃចូលរោងការយ៉ាងណាក្តី ក៏ប៉ុន្តែនាង មិនដែលភ្លេចក្នុងការធ្វើ ការងារសប្បុរសធម៌ ដើម្បីជួយដល់សង្គមនោះឡើយ៕  

កញ្ញា សុគន្ធ និសា
កញ្ញា សុគន្ធ និសា
កញ្ញា សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា