(ភ្នំពេញ)៖ តើអ្នកនាង អ៊ិន ហ្សូលីដា ជានរណា? ជាការពិតណាស់ ទស្សនិកជន ប្រហែលជាភ្លេចមុខ អតីតតារាចម្រៀង អ៊ិន ហ្សូលីដា បាត់ទៅហើយ ដោយសារតែអ្នកនាង បានចាកចេញពីពិភពសិល្បៈ ក្នុងស្រុកចាប់តាំងពីឆ្នាំ ១៩៩៥ មកម្ល៉េះ។ អ្នកនាង អ៊ិន ហ្សូលីដា គឺជាតារាចម្រៀងម្នាក់ដ៏ល្បីល្បាញ តាំងពីទសវត្សរ៍ ៩០ ដោយអ្នកនាងបានឈានជើង ចូលសិល្បៈតាមរយៈការប្រឡងចម្រៀង នៅក្នុងស្ថានីយទូរទស្សន៍ជាតិ ដែលបានទទួលចំណាត់ថ្នាក់ ជ័យលាភីលេខ១។ ក្រោយមកអ្នកនាង ទទួលបានសំបុត្រយន្តហោះ ទៅលេងនៅទីក្រុង ប៉ារីសចំនួន៣ខែ ។ បច្ចុប្បន្នអតីតតារាចម្រៀងរូបនេះ រស់នៅសហរដ្ឋអាមេរិក។

បើយោងតាមផេក «Movie Star Research» បានបង្ហោះសារជាព័ត៌មានទាក់ទងនឹង អ្នកនាង អ៊ិន ហ្សូលីដា ថា «មកជួបជាមួយអតីតតារាចម្រៀង ដ៏ល្បីល្បាញតាំងពីទសវត្សរ៍ ៩០ មួយដួងទៀតហើយ គឺអ្នកនាង អ៊ិន ហ្សូលីដា ថាតើបច្ចុប្បន្ននេះតារារូបនេះរស់នៅទីណា និងសុខទុក្ខយ៉ាងណាទៅហើយ?»។

អ្នកនាង ស៊ិន ឧត្តមផល្លា ដែលជាម្ចាស់ផេក «Movie Star Research» បានបន្តថា «អ្នកនាង អ៊ិន ហ្សូលីដា បានចូលប្រឡូកក្នុងពិភពសិល្បៈ នៅក្នុងឆ្នាំ ១៩៩៣ តាមរយៈការប្រឡងចម្រៀង នៅក្នុងស្ថានីយ៍ទូរទស្សន៍ជាតិ ដែលបានទទួលចំណាត់ថ្នាក់ជ័យលាភីលេខ១ ជំនាន់គ្នាជាមួយនិងតារាចម្រៀង ឡាយ លក្ខិណា ដែលពេលនោះតារាចម្រៀង ឡាយ លក្ខិណា ទទួលបានចំណាត់ថ្នាក់លេខ២។ ក្រោយមកនៅក្នុងឆ្នាំ ១៩៩៤ អ្នកនាង អ៊ិន ហ្សូលីដា ប្រឡងចម្រៀងទទួលបានចំណាត់លេខ ១ ជាលើកទីពីរ នៅសាលា អាឡាយ៉ង់ ដោយទទួលបានសំបុត្រយន្តហោះ ទៅលេងនៅទីក្រុង ប៉ារីស ចំនួន៣ខែ។ បន្ទាប់មកអ្នកនាង អ៊ិន ហ្សូលីដា បានចាកចេញពីប្រទេសកម្ពុជា ទៅរស់ឯសហរដ្ឋអាមេរិក តាំងពីឆ្នាំ ១៩៩៥ គឺរយៈពេលជាង២ទសវត្សរ៍មកហើយ ដែលតារារូបនេះចាកឆ្ងាយ ពីប្រទេសកម្ពុជា រហូតធ្វើឲ្យបងប្អូនខ្លះ អាចភ្លេចមុខ និងភ្លេចឈ្មោះ គាត់ទៅហើយ»។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នតារារូបនេះកំពុងតែ រស់នៅឯសហរដ្ឋអាមេរិក សព្វថ្ងៃនេះអ្នកនាង អ៊ិន ហ្សូលីដា មានកូនស្រីពីរនាក់ កូនស្រីទីមួយអាយុ៧ឆ្នាំ និងកូនស្រីទីពីរ អាយុជិត ៤ឆ្នាំ ។

មានរូបភាពអ្នកនាងជាមួយស្វាមី និងកូនៗនៅខាងក្រោម៖

អ៊ិន ហ្សូលីដា
អ៊ិន ហ្សូលីដា
អ៊ិន ហ្សូលីដា
អ៊ិន ហ្សូលីដា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]