រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​នាំ​គ្នា​ចូល​ក្លឹ​ប ចេញពី​ក្លឹ​ប​វិញ ត្រូវ​ជនសង្ស័យ​ប្រដាប់​អាវុធ​មួយ​ក្រុម​ដេញ​កាប់​ប្លន់​យក​ម៉ូតូ​ម៉ាក MSX បាន​សម្រេច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០២​និង​២០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច ពន្លឺ វ៉ា​ពេជ្រ ទទួល​ផ្ញើ​រថយន្ត និង​ម៉ូតូ​២៤​ម៉ោង តាម​បណ្តោយ​ផ្លូវ​២០១១ ជិត​ថ្នល់​រថភ្លើង ភូមិ​តា​ងួ​ន​១ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ប៊ី​ន ម៉ា​នី ហៅ​អា​ខ្មៅ អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ការដ្ឋាន​សំណង់ ស្ថិត​នៅ​ភូមិ​ដំណាក់ សង្កាត់​គោ​គ​ឃ្លាង ខណ្ឌ​សែន​សុខ មានស្រុក​ណើ​ត​នៅ​ភូមិ​គគីរ​សោម ឃុំ​គគីរ​សោម ស្រុក​កំ​ពោត​ទូក ខេត្តស្វាយរៀង ។ ជន​រង​គ្រោះ​ដែល​ជិះ​ពីក្រោយ​ឈ្មោះ រឿ​ន រ៉ាត់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ជាមួយ​គ្នា មានស្រុក​កំណើត​នៅ​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ម៉ូតូ​ដែល​ជនសង្ស័យ​វាយ​កាប់​ប្លន់​ម៉ាក MSX ពណ៌​លឿង អ៊ុត​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FO-៧១៤២ ។

ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់ និង​មិត្តភក្តិ​រូ​ម​ការងារ​ម្នាក់ បាន​នាំ​គ្នា​ទៅ​លេង​ក្លឹ​ប​អាវ៉ា​ឡូញ នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ បន្ទាប់​ពី​ផឹកស៊ី​រាំ​លេង​សប្បាយ ហើយ​ដល់​ម៉ោង​កើតហេតុ​បាន​នាំ​គ្នា​ត្រលប់​ទៅ​ការដ្ឋាន​សំណង់​វិញ ខណៈ​ពេល​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ នៅ​ចំណុច​ក្លិប​រី​លេ​ក តាម​ផ្លូវ​២០១១ ស្រាប់តែ​មាន​ជនសង្ស័យ​មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង ម៉ាក​ស្មាស​វី​មួយ​គ្រឿង និង​ម៉ាក​ហុងដា​ឌ្រី​ម​២​គ្រឿង ប្រដាប់​ដោយ​ដាវ​មួយ​ដើម និង​កាំបិត​បុ័ងតោ​មួយ បាន​ជិះ​ដេញ​ពួក​គាត់ លុះ​ដេញ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ជនសង្ស័យ​បាន​ទាញ​កាំបិត​បុ័ងតោ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ជិះ​ពីក្រោយ​ចំនួន​២​កាំបិត ចំ​ដៃ​ខាងឆ្វេង និង​ចំ​ចង្កេះ​ផ្នែក​ខាងឆ្វេង ដែលរ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​រយះ​ដៃ​ខាងឆ្វេង ហើយ​ជនសង្ស័យ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៀត បាន​ទាញ​ដាវ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​អ្នក​បើក​ម៉ូតូ តែ​ជន​រង​គ្រោះ​ឃើញ​ទាន់​បាន​ផ្តួល​ម៉ូតូ​រត់គេច​ខ្លួន ក៏​ត្រូវ​ជនសង្ស័យ​លើក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​រង​របួសធ្ងន់​ជិះ​ក្រោយ​ត្រូវ​បាន​បងប្អូន​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ចំណែក​ជន​រង​គ្រោះ​ម្ចាស់​ម៉ូតូ​វិញ បាន​ទៅ​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុ​សិ៍្ត​នគរបាល​សង្កាត់​កា​កាប ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ខាងលើ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

យុវជន​២​នាក់​នាំ​គ្នា​ចូល​ក្លឹ​ប ចេញពី​ក្លឹ​ប​វិញ ត្រូវ​ជនសង្ស័យ​ប្រដាប់​អាវុធ​មួយ​ក្រុម​ដេញ​កាប់​ប្លន់​យក​ម៉ូតូ​ម៉ាក MSX បាន​សម្រេច
ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់ និង​មិត្តភក្តិ​រូ​ម​ការងារ​ម្នាក់ បាន​នាំ​គ្នា​ទៅ​លេង​ក្លឹ​ប​អាវ៉ា​ឡូញ នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ
ជន​រង​គ្រោះ​ម្ចាស់​ម៉ូតូ​វិញ បាន​ទៅ​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុ​សិ៍្ត​នគរបាល​សង្កាត់​កា​កាប ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ខាងលើ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់
ម៉ូតូ​ដែល​ជនសង្ស័យ​វាយ​កាប់​ប្លន់​ម៉ាក MSX ពណ៌​លឿង អ៊ុត​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FO-៧១៤២
ជន​រង​គ្រោះ​ម្ចាស់​ម៉ូតូ​វិញ បាន​ទៅ​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុ​សិ៍្ត​នគរបាល​សង្កាត់​កា​កាប ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ខាងលើ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់
លុះ​ដេញ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ជនសង្ស័យ​បាន​ទាញ​កាំបិត​បុ័ងតោ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ជិះ​ពីក្រោយ​ចំនួន​២​កាំបិត ចំ​ដៃ​ខាងឆ្វេង និង​ចំ​ចង្កេះ​ផ្នែក​ខាងឆ្វេង ដែលរ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​រយះ​ដៃ​ខាងឆ្វេង
ជនសង្ស័យ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៀត បាន​ទាញ​ដាវ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​អ្នក​បើក​ម៉ូតូ តែ​ជន​រង​គ្រោះ​ឃើញ​ទាន់​បាន​ផ្តួល​ម៉ូតូ​រត់គេច​ខ្លួន ក៏​ត្រូវ​ជនសង្ស័យ​លើក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព
ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​រង​របួសធ្ងន់​ជិះ​ក្រោយ​ត្រូវ​បាន​បងប្អូន​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ចំណែក​ជន​រង​គ្រោះ​ម្ចាស់​ម៉ូតូ​វិញ បាន​ទៅ​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុ​សិ៍្ត​នគរបាល​សង្កាត់​កា​កាប
យុវជន​២​នាក់​នាំ​គ្នា​ចូល​ក្លឹ​ប ចេញពី​ក្លឹ​ប​វិញ ត្រូវ​ជនសង្ស័យ​ប្រដាប់​អាវុធ​មួយ​ក្រុម​ដេញ​កាប់​ប្លន់​យក​ម៉ូតូ​ម៉ាក MSX បាន​សម្រេច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០២​និង​២០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា
ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​រង​របួសធ្ងន់​ជិះ​ក្រោយ​ត្រូវ​បាន​បងប្អូន​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ចំណែក​ជន​រង​គ្រោះ​ម្ចាស់​ម៉ូតូ​វិញ បាន​ទៅ​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុ​សិ៍្ត​នគរបាល​សង្កាត់​កា​កាប

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]