ចិន៖ ខណៈដែលគ្រប់គ្នាកំពុងចាប់អារម្មណ៍ខ្លាំង ទៅលើកម្មវិធីបង្ហាញម៉ូត Victoria's Secret នៅឯទីក្រុងសៀងហៃនោះ តារាម៉ូដែលម្នាក់នេះ បែរជាធ្វើរឿងខុសឆ្គង នៅឯទីក្រុងហុងកុងទៅវិញ។

តារាម៉ូដែលវ័យ១៩ឆ្នាំ ត្រូវចាប់ខ្លួន បន្ទាប់ពីរកឃើញកញ្ចប់កាកូអ៊ីនចំនួន ២.៦គីឡូក្នុងកាបូបស្ពាយ

កាលពីថ្ងៃចន្ទកន្លងទៅ តារាម៉ូដែលស្រីវ័យ១៩ឆ្នាំ មកពីប្រទេសក្រិក ត្រូវបានចាប់ខ្លួននៅឯព្រលានយន្តហោះទីក្រុងហុងកុង ជាមួយវត្ថុតាងកញ្ចប់កាកូអ៊ីនទម្ងន់ ២.៦គីឡូក្រាម (តម្លៃប្រហែល ៣០៧ ០០០ដុល្លារ) ដែលត្រូវបានរកឃើញក្នុងកាបូបស្ពាយរបស់នាង។ នារីវ័យក្មេងរូបនេះ បានធ្វើដំណើរពីប្រទេស Ethiopia មកកាន់ទីក្រុងហុងកុង ហើយក៏ត្រូវបានចាប់ខ្លួនតែម្តង។

តារាម៉ូដែលវ័យ១៩ឆ្នាំ ត្រូវចាប់ខ្លួន បន្ទាប់ពីរកឃើញកញ្ចប់កាកូអ៊ីនចំនួន ២.៦គីឡូក្នុងកាបូបស្ពាយ

យោងទៅតាមសារព័ត៌មាន The South China Morning Post បានឲ្យដឹងថា នេះ គឺជាករណីចុងក្រោយហើយ ដែលទាក់ទងនឹងនារីរត់ពន្ធកាកូអ៊ីនចូលទីក្រុងហុងកុង ព្រោះកាលពីថ្ងៃអង្គារកន្លងទៅ ក៏មានស្ត្រី៤នាក់ ត្រូវបានចាប់ខ្លួន ពីបទរត់ពន្ធគ្រឿងញៀនដែរ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថា ករណី២នេះ មានទាក់ទងគ្នា ឬអត់នោះទេ។

គួរបញ្ជាក់ថា ថ្មីៗនេះអ្នករត់ពន្ធខុសច្បាប់បានប្រើប្រាស់វិធីសាស្ត្រប្លែកៗ និងផ្សេងៗពីគ្នា ដូចជាលាក់ក្នុងស្រោមអនាម័យ លាក់ក្នុងត្រីទឹកកក និងចាក់បញ្ចូលក្នុងវ៉ាលីជាដើម៕

តារាម៉ូដែលវ័យ១៩ឆ្នាំ ត្រូវចាប់ខ្លួន បន្ទាប់ពីរកឃើញកញ្ចប់កាកូអ៊ីនចំនួន ២.៦គីឡូក្នុងកាបូបស្ពាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]