អេស្ប៉ាញ៖ កាលពីដើមរដូវកាល កីឡាករសំខាន់ៗរបស់ក្លិប Real Madrid មួយចំនួនបានធ្វើការចាកចេញពីក្លិបរួមមាន កីឡាករ Alvaro Morata កីឡាករ James Rodriguez និងកីឡាករ Pepe ផងដែរ។

ការលក់កីឡាករសំខាន់ៗ អាចជាមូលហេតុមួយដែលធ្វើឲ្យ Real Madrid ក្រុមដឹកនាំដោយលោក Zinedine Zidane បានឃ្លាតឆ្ងាយពីក្រុមកំពូលតារាង La Liga ក្លិប Barcelona ច្រើនពិន្ទុមែនទែន។

យ៉ាងណាមិញ ថ្មីៗនេះយោងតាមសម្តីរបស់លោក Diario Gol បានឲ្យដឹងថា ប្រធានក្លិប Real Madrid លោក Florentino Perez បានធ្វើការកំណត់គោលដៅ កីឡាករសំខាន់ៗចំនួន៥នាក់ ដែលអាចចូលមកជួយកែប្រែស្ថានភាពរបស់ក្លិបផងដែរ។

កីឡាករដែលប្រធានក្លិប Real Madrid ចង់តាមប្រមាញ់ ក្នុងនោះរួមមាន៖

• ខ្សែប្រយុទ្ធ Harry Kane របស់ក្លិប Tottenham Hotspur

• ខ្សែបម្រើ Dele Alli របស់ក្លិប Tottenham Hotspur

• ខ្សែការពារ Marquinhos របស់ក្លិប Paris Saint-Germain

• ខ្សែប្រយុទ្ធ Paulo Dybala របស់ក្លិប Juventus

• និងអ្នកចាំទី Kepa Arrizabalaga របស់ក្លិប Athletic Bilbao ៕ 

ខ្សែប្រយុទ្ធ Harry Kane
ខ្សែបម្រើ Dele Alli
ខ្សែការពារ Marquinhos
ខ្សែប្រយុទ្ធ Paulo Dybala
អ្នកចាំទី Kepa Arrizabalaga
លោក Perez និង Zidane

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]