មិត្តអ្នកអានទាំងអស់គ្នាប្រហែលជាមិនមាននរណាម្នាក់ដែលពេញចិត្តខ្លួនឯងនៅពេលកើតមុនមិនថានៅលើមុខ និងនៅលើខ្នងនោះទេ ហើយជាពិសេសទៅទៀតនោះគឺស្លាកស្នាមដែលមានមកពីការកើតមុនផងដែរ។

ដូច្នេះហើយយើងនឹងធ្វើការចែករំលែកវិធីសាស្រ្តងាយៗដែលអាចព្យាបាលមុនចេញពីខ្នងឲ្យអស់នៅពេលនេះ!

១.ផ្លែត្រសក់

ផ្លែត្រសក់វាជួយកម្ចាត់ស្នាមសម្លាកដែលមានដោយសារមុន ដោយអ្នកគ្រាន់តែយកចំណិតត្រសក់ដុសថ្នមៗនៅកន្លែងដែលមានមុនរួចទុកចោលរយៈពេល២០នាទីទើបលាងសម្អាតចេញជាការស្រេច។

ផ្លែត្រសក់វាជួយកម្ចាត់ស្នាមសំលាកដែលមានដោយសារមុន

២.ដុសទឹកក្រូចឆ្មារ

ទឹកក្រូចឆ្មារ វាជួយកម្ចាត់មុនខ្នងរបស់អ្នកបានដោយគ្រាន់តែយកទឹកក្រូចឆ្មារត្រដុសនៅលើខ្នងដោយផ្ទាល់ ប៉ុន្តែប្រសិនបើស្បែករបស់អ្នកមានសភាពស្តើងអ្នកអាចយកទឹកក្រូចឆ្មារលាយជាមួយនឹងសាប៊ូធម្មជាតិដែលមានសំណើមបានទៀតផង។ 

ទឹកក្រូចឆ្មារវាជួយកម្ចាត់មុនខ្នងរបស់អ្នកបាន

៣.ផ្លែប៉េងប៉ោះ

ផ្លែប៉េងប៉ោះវាមានសភាពទន់ និងងាយជ្រាបជាប់់នៅនឹងស្បែកដូចនេះអ្នកគ្រាន់តែចិតវាជាពីរ ហើយដុសថ្មមៗទៅលើមុខ ឬខ្នងនៅត្រង់កន្លែងដែលមានមុន រួចទុកវារយៈពេល២០នាទី ទៅ៤០នាទី ទើបលាងសម្អាតចេញជាការស្រេច។ 

រូបភាពតំណាង

៤.ប្រេងអូលីវ

ប្រេងអូលីវមានផ្ទុកវីតាមីន E និងវីតាមីន K ដែលវាជួយធ្វើឲ្យស្បែកភ្លឺរលោង ហើយ ជួយថែរក្សាសម្រស់ឲ្យស្រស់ស្អាត។

ប្រេងអូលីវមានផ្ទុកនៅវីតាមីនE និងវីតាមីនK ដែលវាជូយធ្វើឲ្យស្បែកភ្លឺរលោង

៥. ធញ្ញជាតិ Almond, ទឹកដោះគោ និងទឹកឃ្មុំ

វិធីនេះនឹងធ្វើឲ្យផ្ទៃមុខរបស់អ្នករលោង តឹងណែន និងមើលទៅស្បែកមុខដូចជាកូនក្មេងអ៊ីចឹង។ របៀបនៅក្នុងការធ្វើនោះ គឺយកធញ្ញជាតិ Almond ត្រាំក្នុងទឹកដោះគោ និងលាយទឹកឃ្មុំបន្តិច ហើយលាបវានៅលើផ្ទៃមុខ រួចទុកចោលមួយយប់ទើបលាងសម្អាតចេញជាការស្រេច៕

ធញ្ញជាតិAlmond និងទឹកដោះគោ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]