រាជធានី​ភ្នំពេញ ៖ បងប្អូន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ពី​ញ៉ាំ​អាហារ​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ជិះ​ម៉ូតូ​បួន​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​សម្រេច ហើយ​ជិះ​គេចខ្លួន​បាត់​ស្រមោល កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្បែរ​វិទ្យាស្ថាន​អាស៊ី​អឺរ៉ុប តាម​បណ្តោយ​ផ្លូវ​លេខ​២៥៧ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ។

បងប្អូន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ពី​ញ៉ាំ​អាហារ​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ជិះ​ម៉ូតូ​បួន​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​សម្រេច

ជន​រង​គ្រោះ​ទី​១- រៀល សន​វិ​ច្ជ​នា ភេទ​ស្រី អាយុ​២២​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន ។

ទី​២- រៀល សាវតា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​និស្សិត​ឆ្នាំ​ទី​១ នៅ​ជាមួយ​គ្នា​ស្នាក់​នៅផ្ទះ​ល​ខ​១៤៣ ផ្លូវ​លេខ​១៦៣ សង្កាត់​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ។

ជន​រង​គ្រោះ​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​រូប​គាត់​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ស៊េរី​០១៣ ពណ៌​ខ្មៅ ទើបនឹង​ចេញ​មក​ពី​ហូប​អី​នៅ​ម្តុំ​ស្ពាន​អាកាស​៧​មក​រា បំណង​ជិះ​ត្រឡប់​មក​ផ្ទះ​វិញ តាម​បណ្តោយ​ផ្លូវ​២៥៧​ពី​ជើង​ទៅ​ត្បូង​។ លុះដល់​ចំណុច​កើតហេតុ​ខាងលើ បម្រុង​ជិះ​ចូល​ផ្ទះ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ប្រមាណ​ជា​៨​នាក់ ជិះ​ម៉ូតូ​៤​គ្រឿង​មិន​ចាំ​ម៉ាក​ទេ​បាន​ជិះ​មក​ពីក្រោយ ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ជន​រង​គ្រោះ រៀល សន​វិ​ជ្ជ​នា បាន​សម្រេច​ហើយ​ក្រុម​ជនសង្ស័យ​បាន​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​ដោយ​សុ​វិ​ត្ថភាព ។ នៅ​ក្នុង​កាបូបស្ពាយ​នោះ​មាន​លុយ​ចំនួន​២៥០០​ដុល្លារ ទូរស័ព្ទ​IPHONE៦ មួយ​គ្រឿង កុំ​ទ្យូ​ទ័​រ​DELL១​គ្រឿង និង​សម្ភារ​មួយ​ចំនួន​ទៀត ។

ជន​រង​គ្រោះ​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​រូប​គាត់​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ស៊េរី​០១៣ ពណ៌​ខ្មៅ ទើបនឹង​ចេញ​មក​ពី​ហូប​អី​នៅ​ម្តុំ​ស្ពាន​អាកាស​៧​មក​រា បំណង​ជិះ​ត្រឡប់​មក​ផ្ទះ​វិញ

ក្រោយ​ពេល​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបន្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​២ ដើម្បី​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​យក​មក​ដាក់ទោស​ទៅ​តាម​ផ្លូវច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]