អាការធុញថប់ក្នុងអារម្មណ៍ និងការមានអារម្មណ៍មិនល្អមានភាពតានតឹង ឬមួរម៉ៅជាដើម ដែលគេចំណាំហៅថា «ស្ត្រេស» នោះវាបានក្លាយទៅជារឿងធម្មតាមួយដែលអ្នកណាៗក៏មិនអាចចៀសផុតបាននោះដែរ គឺរមែងតែងតែជួបបញ្ហាអស់ទាំងនោះសឹងតែគ្រប់គ្នា។ 

អាការស្ត្រេសនេះប្រសិនជាមានរយៈពេលខ្លី ឬមួយភ្លែតៗមិនមែនជារឿងដែលគួរឱ្យព្រួយបារម្ភនោះទេ តែនៅពេលដែលអ្នកឧស្សាហ៍កើតមានអាការនេះជាញឹកញយ យូរៗទៅអាចបណ្តាលឱ្យកើតមានជំងឺស្ត្រេសបាន ហើយជំងឺស្ត្រេសនេះអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយ និងសម្រស់របស់បានផងដែរ។

ខាងក្រោមនេះជារោគសញ្ញាដែលអាចបញ្ជាក់ថាអ្នកកំពុងតែមានជំងឺស្ត្រេសហើយ ប្រសិនជាអ្នកមានរោកសញ្ញាអស់ទាំងនេះអ្នកគួរតែរកពេលវេលាសម្រាកលំហែកាយ ឬសម្រួលអារម្មណ៍ឡើងវិញឱ្យសប្បាយរីករាយ បើមិនដូច្នេះទេអ្នកអាចប្រឈមមុខនឹងជំងឺសតិអារម្មណ៍បានផងដែរ នៅពេលខាងមុខ៖  

# ឡើងកន្ទួល

នៅពេលដែលអ្នកមានចំនុចក្រហមឡើងកន្ទួលលើស្បែក អាចជាសញ្ញាបញ្ជាក់ប្រាប់ថាអ្នកកំពុងតែមានជំងឺស្ត្រេសហើយ។ ព្រោះនៅពេលដែលអ្នកមានអារម្មណ៍ធុញថប់ និងតានតឹងវានឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ហើយធ្វើឱ្យរាងកាយរបស់អ្នកបញ្ចេញជាតិគីមីម្យ៉ាងឈ្មោះថា Histamine ដែលអាចធ្វើឱ្យអ្នកកើតអាលែហ្ស៊ីស្បែកដូចជាមានស្នាម កន្ទួល អុចៗ ឬរមាស់ជាដើម។ ម្យ៉ាងវិញទៀតនៅពេលដែលប្រព័ន្ធភាពស៊ាំរបស់អ្នកចុះខ្សោយអាចធ្វើឱ្យអ្នកងាយនឹងប្រតិកម្មអាលែក្ស៊ីស្បែកដូចជា ពេលដែលចុះត្រជាក់ ក្តៅ ឬការប្រើឡេលាបស្បែកជាដើម។  

នៅពេលដែលអ្នកមានចំនុចក្រហមឡើងកន្ទួលលើស្បែក អាចជាសញ្ញាបញ្ជាក់ប្រាប់ថាអ្នកកំពុងតែមានជំងឺស្ត្រេសហើយ

# ឈឺក្បាល

ប្រសិនជាអ្នកតែងតែមានអាការឈឺក្បាល តែជាអាការឈឺក្បាលធម្មតា(ឈឺក្បាលថេរ) ដោយមិនមានការឈឺចាប់ខ្លាំង តែអាការឈឺក្បាលតិចៗបែបនេះនៅតែបន្តមិនធូរស្រាលនោះ អ្នកប្រហែលជាកំពុងតែមានជំងឺស្ត្រេសហើយ ។ ជំងឺស្ត្រេសបានបញ្ចេញជាតិគីមីម្យ៉ាងដែលធ្វើការផ្លាស់ប្តូរសសៃឈាមខួរក្បាល និងសសៃប្រសាទ ដែលអាចនាំឱ្យអ្នកកើតមានអាការឈឺក្បាលដូច្នេះ។ ម្យ៉ាងវិញទៀតប្រសិនជាអ្នកបណ្តោយឱ្យមានអាការស្ត្រេសនេះបន្តទៅទៀត អ្នកអាចនឹងកើតមានអាការឈឺក្បាលខ្លាំង ឬឈឺក្បាលប្រកាំងកាន់តែធ្ងន់ធ្ងរទៅជាមិនខាន។  

ប្រសិនជាអ្នកតែងតែមានអាការឈឺក្បាល តែជាអាការឈឺក្បាលធម្មតាដោយមិនមានការឈឺចាប់ខ្លាំង តែអាការឈឺក្បាលតិចៗបែបនេះនៅតែបន្តមិនធូរស្រាលនោះ អ្នកប្រហែលជាកំពុងតែមានជំងឺស្ត្រេសហើយ

# ឡើងទម្ងន់ ឬស្រកទម្ងន់

ជំងឺស្ត្រេស ឬជំងឺតានតឹងក្នុងអារម្មណ៍នឹងធ្វើឱ្យរាងកាយរបស់អ្នកបញ្ចេញអរម៉ូនម្យ៉ាងឈ្មោះថា Cortisol ដែលអាចធ្វើការទប់ស្កាត់ដំណើរការផលិតជាតិស្ករក្នុងឈាម និងអាចផ្លាស់ប្តូរនៃការដំណើរការនៃប្រព័ន្ធរំលាយអាហារ ជាតិប្រូតេអ៊ីន និងជាតិស្ករ។ ទាំងនេះហើយជាមូលហេតុដែលធ្វើឱ្យអ្នកធាត់ឡើងទម្ងន់ ឬក៏អាចស្រកទម្ងន់ខុសពីធម្មតានោះ។ ម្យ៉ាងវិញទៀតអារម្មណ៍មិនសប្បាយចិត្ត ឬភាពតានតឹង ក៏អាចធ្វើឱ្យមិនមានអារម្មណ៍ចង់ញ៉ាំអាហារ ឬអាចនឹងញ៉ាំអាហារលើសពីតម្រូវការខុសពីធម្មតាជាដើមបានផងដែរ ។  

អារម្មណ៍មិនសប្បាយចិត្ត ឬភាពតានតឹង ក៏អាចធ្វើឱ្យមិនមានអារម្មណ៍ចង់ញ៉ាំអាហារ ឬអាចនឹងញ៉ាំអាហារលើសពីតម្រូវការខុសពីធម្មតាជាដើមបានផងដែរ

# មានបញ្ហាក្រពះ-ពោះវៀន

អាការធុញថប់ ស្ត្រេសអាចធ្វើការរំខានដល់ដំណើរការនៃបំពង់រំលាយអាហារបាន ហើយធ្វើឱ្យរាងកាយផលិតជាតិអាស៊ីតយ៉ាងច្រើននៅក្នុងក្រពះ ដែលអាចធ្វើឱ្យអ្នកមានអាការក្រហាយទ្រូង។ ម្យ៉ាងវិញទៀតថែមទាំងអាចធ្វើឱ្យក្រពះរំលាយអាហារយឺតជាងធម្មតា ដែលធ្វើឱ្យអ្នក ភើ (ជាតិហ្គាសក្នុងក្រពះ) , ហើមពោះ, និងអាចធ្វើឱ្យពោះវៀនធំរបស់អ្នករួមតូចជាងមុនដែលអាចកើតមានអាការឈឺចាប់ចុកពោះ និងរាគរូសជាដើម។  

អាការធុញថប់ ស្ត្រេសអាចធ្វើការរំខានដល់ដំណើរការនៃបំពង់រំលាយអាហារបាន ហើយធ្វើឱ្យរាងកាយផលិតជាតិអាស៊ីតយ៉ាងច្រើននៅក្នុងក្រពះ ដែលអាចធ្វើឱ្យអ្នកមានអាការក្រហាយទ្រូង

# ឧស្សាហ៍ផ្តាសាយ

ដោយសារតែអាការជំងឺស្ត្រេស និងតានតឹងក្នុងអារម្មណ៍ធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ បានជាវាមិនអាចមានលទ្ធភាពការពារអ្នកពីជំងឺផ្សេងៗបាន ជាពិសេសជំងឺផ្តាសាយតែម្តង។ តាមការសិក្សាបង្ហាញថា អ្នកដែលមានអាការស្ត្រេស និងធុញថប់ក្នុងអារម្មណ៍ឧស្សាហ៍កើតជំងឺផ្តាសាយជាងមនុស្សធម្មតា។  

ដោយសារតែអាការជំងឺស្ត្រេស និងតានតឹងក្នុងអារម្មណ៍ធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ បានជាវាមិនអាចមានលទ្ធភាពការពារអ្នកពីជំងឺផ្សេងៗបាន ជាពិសេសជំងឺផ្តាសាយតែម្តង

# កើតមុន

នៅពេលដែលអ្នកមានអារម្មណ៍ថាធុញថប់ ស្ត្រេស និងតានតឹងតឹងក្នុងអារម្មណ៍ រាងកាយរបស់អ្នកនឹងផលិតអរម៉ូន Cortisol ជាច្រើនដែលធ្វើឱ្យស្បែករបស់អ្នកផលិតជាតិប្រេង/ខ្លាញ់ច្រើនជាងធម្មតា។ ជាតិខ្លាញ់នេះអាចមាននៅលើស្បែកក្បាល ដែលធ្វើឱ្យសក់របស់អ្នកឡើងប្រេង កខ្វក់ ជ្រុះសក់ និងសម្លាប់កោសិកាស្បែកជាច្រើន។  ជាពិសេសជាតិខ្លាញ់ដែលមានលើមុខ នឹងធ្វើឱ្យអ្នកកើតមានបញ្ហាមុនជាមិនខាន។ 

ជាតិខ្លាញ់នេះអាចមាននៅលើស្បែកក្បាល ដែលធ្វើឱ្យសក់របស់អ្នកឡើងប្រេង កខ្វក់ ជ្រុះសក់ និងសម្លាប់កោសិកាស្បែកជាច្រើន។ ជាពិសេសជាតិខ្លាញ់ដែលមានលើមុខ នឹងធ្វើឱ្យអ្នកកើតមានបញ្ហាមុនជាមិនខាន

ប្រសិនជាអ្នកជួបបញ្ហាទាំងអស់ខាងលើ ​អ្នកគួរតែរកពេលលំហែអារម្មណ៍​ និងខួរក្បាលដោយការដើរកម្សាន្ត ​ស្រូបយកខ្យល់អាកាស សម្រាកឱ្យអារម្មណ៍ស្ងប់ ​ឬមានភាពរីករាយក្នុងអារម្មណ៍ជាដើម។  ក្នុងករណីអ្នកនៅតែមិនទាន់ធូរស្រាលអ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញដើម្បីពិភាក្សា  និងធ្វើការព្យាបាលទើបជាការប្រសើរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]