បរទេស៖ YouTube គឺជាវេបសាយមួយដែលមានភាពពេញនិយមយ៉ាងខ្លាំងនៅលើសកលលោក។ កាលពីថ្មីៗនេះដែរ YouTube បង្ហើបថាកំពុងព្យាយាមធ្វើឲ្យគេហទំព័រនិងវីដេអូរបស់ខ្លួនមានសុវត្ថិភាពជាងមុនសម្រាប់កុមារ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងដោយសារ YouTube មិនបានបង្ក្រាបវីដេអូដែលមានការប៉ះពាល់សម្រាប់អ្នកទស្សនាក្មេងៗឲ្យបានតឹងរឹង។

Youtube បានចេញជាគោលការណ៍ថ្មីៗចំនួន ៥រួមមាន៖

រឹតបន្តឹងគោលការណ៍នៃការប្រើប្រាស់និងពន្លឿនការអនុវត្តតាមរយៈបច្ចេកវិទ្យា

• លុបចោលការផ្សាយពាណិជ្ជកម្មដែលមិនសមរម្យសម្រាប់កុមារ

• រារាំងការបញ្ចេញមតិមិនសមរម្យនៅលើវីដេអូដែលមានអនីតិជន (មិនទាន់គ្រប់អាយុ)

• ផ្តល់ការណែនាំទៅដល់អ្នកដែលបង្កើតមាតិកាសម្រាប់ក្មេងៗ

• ការចូលរួម និងការរៀនសូត្រពីអ្នកជំនាញ។

គោលការណ៍ទាំងនេះនឹងត្រូវអនុវត្តដើម្បីកាត់បន្ថយគុណវិបត្តិដែលបានប៉ះពាល់ទស្សនិកជនក្មេងៗ ដោយសារវីដេអូមួយចំនួននៅលើវេបសាយនេះ ហាក់បីដូចជាមិនសមនឹងឲ្យក្មេងៗទស្សនាឡើយ៕ 

វីដេអូមួយចំនួនដែលមិនសមសម្រាប់កុមារទស្សនា
វីដេអូមួយចំនួនដែលមិនសមសម្រាប់កុមារទស្សនា
វីដេអូមួយចំនួនដែលមិនសមសម្រាប់កុមារទស្សនា
វីដេអូមួយចំនួនដែលមិនសមសម្រាប់កុមារទស្សនា
វីដេអូមួយចំនួនដែលមិនសមសម្រាប់កុមារទស្សនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]