ចិន៖ បន្ទាប់ពីបានភ្ជាប់ពាក្យកូនប្រុសរួចមក អ្នកម្តាយមួយរូបដែលរស់នៅ ខេត្ត Henan ប្រទេសចិន បានធ្វើអត្តឃាត កាលពីសប្តាហ៍មុននេះ ដោយសារតែគាត់ មិនមានលទ្ធភាពទិញកាដូចំណងដៃ ដែលគ្រួសារខាងស្រីចង់បាន។

មុនរៀបការ គ្រួសារខាងស្រីបាននិយាយថា ពួកគេចង់បានឡានមួយគ្រឿង។ ជាអកុសល ការស្នើសុំមួយនេះ ពិតជាហួសពីសមត្ថភាពរបស់គ្រួសារខាងប្រុសខ្លាំងណាស់ រហូតដល់ថ្នាក់ ធ្វើឲ្យម្តាយកូនកម្លោះកើតទុក្ខកង្វល់ គិតអ្វីមិនចេញ ហើយក៏សម្រេចចិត្តលោតទឹកទន្លេសម្លាប់ខ្លួនតែម្តង។

ម្តាយកូនកម្លោះគិតអ្វីមិនចេញ ហើយក៏លោតទឹកទន្លេសម្លាប់ខ្លួន

វីដេអូដ៏សោកសង្រេងនេះ ត្រូវបានចែកចាយពេញបណ្តាញសង្គមក្នុងប្រទេសចិន។ វីដេអូនោះ បានបង្ហាញឲ្យឃើញពីទិដ្ឋភាពដែលមនុស្សមួយហ្វូងកំពុងចោមរោមសាកសពស្ត្រីជាម្តាយ ហើយគេក៏ឃើញបុរសជាឪពុកលោតចូលទឹកទន្លេ បម្រុងនឹងសម្លាប់ខ្លួនទៅតាមប្រពន្ធដែរ ប៉ុន្តែត្រូវបានកូនប្រុស និងប៉ូលិសជួយទាន់។

ឃើញសាកសពប្រពន្ធបែបនេះ បុរសជាឪពុកក៏លោតចូលទឹកទន្លេដែរ

អ្នកលេងបណ្តាញសង្គមភាគច្រើន មិនបានបន្ទោសទៅលើគ្រួសារកូនក្រមុំដែលទាមទារឡានមួយគ្រឿងនោះទេ ព្រោះពួកគេគិតថា ត្រឹមតែឡានមួយគ្រឿង មិនមែនជាចំណងដៃដ៏ធំមហាសាលឡើយ។ អ្នកដែលពួកគេបន្ទោសនោះគឺ កូនប្រុស ព្រោះរថយន្តនេះ គួរតែជាបន្ទុករបស់គេ ហើយយ៉ាងហោចណាស់ ក៏ញគេគួរតែចេះអត់ធ្មត់រងចាំឲ្យគ្រួសារមានជីវភាពគ្រាន់បើបន្តិចសិន ចាំរៀបការក៏បាន។

បុរសជាឪពុកត្រូវបានកូនប្រុស និងប៉ូលិសជួយទាន់

ទោះជាយ៉ាងណា អ្នកលេងបណ្តាញសង្គម Weibo មួយចំនួនបានលើកឡើងថា ដោយសារតែប្រទេសចិនមានគម្លាតយេនឌ័រខ្លាំង ដូច្នេះ ការស្វែងរកកូនក្រមុំដែលសាកសមបំផុតសម្រាប់កូនប្រុស គឺជាភារកិច្ចដ៏លំបាកមួយ ព្រោះការចំណាយទៅលើការរៀបការកាន់តែច្រើនឡើងៗ ហើយម្តាយរូបនេះ ប្រហែលយល់ច្បាស់ពីស្ថានភាព ទើបសម្រេចចិត្តបញ្ចប់ជីវិតតែម្តងទៅ៕

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]