វៀតណាម៖ បុរសវ័យក្មេងជនជាតិវៀតណាម្នាក់ បានរងការឈឺចុកចាប់យ៉ាងខ្លាំង ក្រោយបាក់ឆ្អឹងកំភូនដៃ ដោយសារតែនាំគ្នាប្រកួតលេងកាច់ដៃ។

ហេតុការណ៍នេះ បានកើតឡើងនៅទីតាំងហាត់ប្រាណ (Gym) មួយកន្លែង ស្ថិតនៅក្នុងទីក្រុង Haiphong ភាគខាងជើង ប្រទេសវៀតណាម។

តាមរយៈវីដេអូឃ្លីប ក្នុងថ្ងៃកើតហេតុគេឃើញថា យុវជនវ័យជំទង់ពីររូប មិនត្រូវបានគេស្គាល់អត្តសញ្ញាណ បានបបួលគ្នាប្រកួតកាច់ដៃលក្ខណមិត្តភាពមួយ សប្បាយៗ គោលបំណងចង់ល្បងកម្លាំងគ្នាលេង ដើម្បីចង់ដឹងថា តើនរណាខ្លាំងជាងនរណា។ ដោយក្នុងនោះ គេឃើញមានអ្នកហាត់ប្រាណជាច្រើនផ្សេងទៀត បាននាំគ្នាឈរមើលការប្រកួតកាច់ដៃ រវាងអ្នកទាំងពីរផងដែរ។

ប៉ុន្តែជាអកុសល ភាគីខាងបុរសរងគ្រោះពាក់អាវយឺតពណ៌ខ្មៅ ទំនងជាបាក់កម្លាំងមិនអាចទប់ទល់ឈ្នះ ទៅនឹងដៃគូប្រកួតពាក់អាវយឺតខ្មៅវាលក្លៀក ទើបធ្វើឲ្យរូបគេភ្លាត់ស្នៀតក្នុងការប្រកួត លាន់លឺសូរតែគ្រឹប បណ្តាលឲ្យបាក់ដៃ (ឆ្អឹងកំភួនដៃ) តែម្តង។

វីដេអូឃ្លីបនេះ ត្រូវបានបញ្ចប់បន្ទាប់ពីបុរសរងគ្រោះ បានងើបឡើងឈរទាំងអោនមុខចុះ ពោរពេញដោយការឈឺចាប់ និងមានបុរសម្នាក់ទៀត បានជួយកាន់ដៃរបស់គាត់ផងដែរ។

គួរបញ្ជាក់ថា ប្រភពព័ត៌មានមិនបានបញ្ជាក់ឲ្យដឹងច្បាស់ ទាក់ទងទៅនឹងបុរសរងគ្រោះខាងលើនេះ ថាតើរូបគេស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង ឬយ៉ាងណានោះទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី គេជឿជាក់ថា បុរសរងគ្រោះអាចនឹងត្រូវទទួលការព្យាបាលភ្លាមៗ ក្រោយរងរបួសផងដែរ ៕

ទស្សនាវីដេអូ៖  

ភាគីខាងបុរសរងគ្រោះពាក់អាវយឺតពណ៌ខ្មៅ ទំនងជាបាក់កម្លាំងមិនអាចទប់ទល់ឈ្នះ ទៅនឹងដៃគូប្រកួតពាក់អាវយឺតខ្មៅវាលក្លៀក ទើបធ្វើឲ្យរូបគេភ្លាត់ស្នៀតក្នុងការប្រកួត លាន់លឺសូរតែគ្រឹបបណ្តាលឲ្យបាក់ដៃ (ឆ្អឹងកំភួនដៃ) តែម្តង
ភាគីខាងបុរសរងគ្រោះពាក់អាវយឺតពណ៌ខ្មៅ ទំនងជាបាក់កម្លាំងមិនអាចទប់ទល់ឈ្នះ ទៅនឹងដៃគូប្រកួតពាក់អាវយឺតខ្មៅវាលក្លៀក ទើបធ្វើឲ្យរូបគេភ្លាត់ស្នៀតក្នុងការប្រកួត លាន់លឺសូរតែគ្រឹបបណ្តាលឲ្យបាក់ដៃ (ឆ្អឹងកំភួនដៃ) តែម្តង
គេជឿជាក់ថា បុរសរងគ្រោះអាចនឹងត្រូវទទួលការព្យាបាលភ្លាមៗ ក្រោយរងរបួស
គេជឿជាក់ថា បុរសរងគ្រោះអាចនឹងត្រូវទទួលការព្យាបាលភ្លាមៗ ក្រោយរងរបួស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]