តៃវ៉ាន់៖ ការណាត់ជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាព ឬក៏ទៅព្យាបាលជំងឺ វាជារឿងដ៏កម្រមួយដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់ទៅ ហើយអ្វីដែលពួកគេមិនចង់ជួបបំផុតនោះគឺការណាត់ជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាពមាត់ធ្មេញ ព្រោះវាពិបាក ខ្មាសអៀន ហើយក៏គួរឲ្យធុញទ្រាន់ផងដែរ។

ក៏ប៉ុន្តែដោយយោងទៅតាមប្រភពសារព័ត៌មានអាស៊ីមួយបានបង្ហាញឲ្យដឹងថា វាហាក់ដូចជាចម្លែកខ្លាំងនៅក្នុងមន្ទីពេទ្យធ្មេញមួយឈ្មោះ DR.MIN លើកោះតៃវ៉ាន់។ ចាប់តាំងពី Ningxuan Chen ចូលមកបម្រើការជាជំនួយការ និងជាអ្នកប្រឹក្សាយោបល់ដល់អ្នកជំងឺនៅក្នុងមន្ទីពេទ្យធ្មេញមក អ្នកជំងឺដែលមានអាការឈឺធ្មេញក៏ដោយ និងមិនឈឺធ្មេញក៏ដោយ ហាក់ដូចជាមានចំណាប់អារម្មណ៍ និងមានការពេញចិត្តខ្លាំងក្នុងការធ្វើដំណើរមកកាន់មន្ទីពេទ្យ ដែលនេះជាហេតុធ្វើឲ្យមានការងឿងឆ្ងល់មួយ ព្រោះថា ជាធម្មតាគ្មាននរណាម្នាក់ចូលចិត្តទៅមន្ទីពេទ្យឡើយ តែហេតុអ្វីបានជាពេលនេះពួកគេចូលចិត្តម្ល៉េះ?

ដោយមានសភាពចម្លែកបែបនេះ ស្ថាប័នសារព័ត៌មានមួយឈ្មោះថា ET Today បានធ្វើការចុះយកព័ត៌មានភ្លាមៗដើម្បីទទួលបានភាពជាក់លាក់មួយ ឈានទៅដល់ការលុបបំបាត់មន្ទិលសង្ស័យរបស់មហាជន។

ប្រភពព័ត៌មានឲ្យដឹងថា តាមពិតទៅ Ningxuan Chen ដែលជាជំនួយការពេទ្យធ្មេញនេះ គឺគ្មានជំនាញខាងពេទ្យធ្មេញទេ។ មូលហេតុដែលនាងអាចចូលមកបម្រើការនៅទីនេះបាន ព្រោះតែនាងមានសម្រស់ស្រស់ស្អាត និងគួរឲ្យស្រលាញ់ មួយវិញទៀត នាងថែមទាំងមានធ្មេញសស្អាតទៀតផង ដែលនេះគឺជាមូលហេតុចម្បងមួយដែលនាងត្រូវបានខាងមន្ទីពេទ្យជ្រើសរើសឲ្យធ្វើជាជំនួយការ ក៏ដូចជាអ្នកប្រឹក្សាយោបល់ជាមួយអ្នកជំងឺនៅពេលដែលមានការណាត់ជួប។ 

ម្យ៉ាងវិញទៀត មូលហេតុដែលមនុស្សធ្វើដំណើរទៅកាន់មន្ទីពេទ្យធ្មេញមួយនេះច្រើនកុះករព្រោះ ទី១ ពួកគេមានអាការឈឺធ្មេញមែន ទី២ ពួកគេចង់ទៅមន្ទីពេទ្យមួយនេះព្រោះតែចង់ឃើញស្នាមញញឹមដ៏ស្រស់ស្អាតរបស់ជំនួយការ Chen តែប៉ុណ្ណោះ។

គួររម្លឹកផងដែរថា មុននឹង Chen ចូលមកធ្វើការនៅក្នុងមន្ទីរពេទ្យធ្មេញមួយនេះ នាងគឺជាតារាអ៊ីនធឺណេតមួយរូប ដែលមានអ្នកគាំទ្រដល់ទៅ ២៧ ០០០នាក់ឯណោះ។ ដូច្នេះ នៅពេលដែលនាងចូលមកបម្រើការនៅក្នុងមន្ទីពេទ្យមួយនេះ នាងប្រាកដជាអាចទាក់ទាញអតិថិជនបានច្រើន ហើយវាអាចផ្តល់ផលចំនេញច្រើនដល់មន្ទីពេទ្យ។

ដើម្បីឲ្យប្រិយមិត្តបានស្គាល់កាន់តែច្បាស់អំពីរូបសម្រស់ដ៏ស្រស់ស្អាតរបស់ជំនួយការរូបនេះ តោះតាមដានរូបភាពរបស់នាងទាំងអស់គ្នា៖

រូបភាពរបស់ Chen ដែលជាជំនួយការនិងជាអ្នកប្រឹក្សាយោបល់ជាមួយអ្នកជំងឺ
រូបភាពរបស់ Chen ដែលជាជំនួយការនិងជាអ្នកប្រឹក្សាយោបល់ជាមួយអ្នកជំងឺ
រូបភាពរបស់ Chen ជាមួយនឹងទៅពិនិត្យអ្នកជំងឺ
រូបភាពរបស់ Chen ជាមួយនឹងទៅពិនិត្យអ្នកជំងឺ
រូបភាពរបស់ Chen ដែលជាជំនួយការនិងជាអ្នកប្រឹក្សាយោបល់ជាមួយអ្នកជំងឺ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]