ភ្នំពេញ៖ ម្សិលមិញនេះនៅក្នុង MV បទថ្មី «ចែភា In The Mix» របស់តារាចម្រៀង ពេជ្រ សោភា បានបង្ហាញវត្តមានអ្នកនាង សាន ស្រីឡៃ ដែលបានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្នុងនោះដែរ អ្នកនិពន្ធរបស់ហង្សមាសលោក កៅ សីហា ក៏បានទម្លាយឱ្យដឹងថា ការពិតបទចម្រៀង «ចែភា In The Mix» របស់អ្នកនាង ពេជ្រ សោភា មិនតម្រូវឱ្យមានវត្តមានអ្នកនាង សាន ស្រីឡៃ នោះទេ ក៏ប៉ុន្តែដោយសារ​​ ស្រីឡៃ បានទទូចសុំ ថាចង់រាំលេងជាមួយអ្នកនាង ពេជ្រ សោភា ទើបលោកយល់ព្រម ហើយថែមទាំងឆ្លៀតទៅទិញសម្លៀកបំពាក់ឱ្យទៀតផង។

នេះគឺជាអនុស្សាវរីយ៍មួយ ដ៏គួរឱ្យស្រណោះខ្លាំងមែនទែន សម្រាប់អ្នកនាង សាន ស្រីឡៃ ដែលបានស្លាប់ទៅហើយ កាលពីខែតុលាកន្លងទៅ ដោយសារការបាញ់សម្លាប់ពីស្វាមីខ្លួន។ 

ប៉ុន្តែទោះបីជា រូបកាយ បានរលាយបាត់បង់ទៅហើយក្តី ក៏ស្នាដៃ និងអនុស្សាវរីយ៍ល្អៗរបស់អ្នកនាង សាន ស្រីឡៃ បានបន្សល់ទុក នៅក្នុងដួងចិត្តអ្នកគាំទ្រជានិច្ចផងដែរ៕

សាររបស់អ្នកនិពន្ធ កៅ សីហា ដែលបានផុសនៅលើហ្វេសប៊ុកលោក
អ្នកនិពន្ធ កៅ សីហា នៅផលិតកម្មរស្មីហង្សមាស
អ្នកនិពន្ធ កៅ សីហា នៅផលិតកម្មរស្មីហង្សមាស
តារាចម្រៀង ពេជ្រ សោភា
អនុស្សាវរីយ៍របស់តារាចម្រៀង សាន ស្រីឡៃ នៅផលិតកម្មរស្មីហង្សមាស
តារាចម្រៀង ពេជ្រ សោភា និង សាន ស្រីឡៃ រាំក្នុងបទ «ចែភា In The Mix»
តារាចម្រៀង ពេជ្រ សោភា និង សាន ស្រីឡៃ រាំក្នុងបទ «ចែភា In The Mix»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ