អាល្លឺម៉ង់៖ Smartwatches ឬនាឡិកាឆ្លាតវៃគឺជាឧបករណ៍ប្រើប្រាស់មួយដែលកំពុងមានភាពពេញនិយមយ៉ាងខ្លាំងនៅលើពិភពលោក។

យ៉ាងណាមិញ កាលពីថ្មីៗនេះ និយ័តករអាល្លឺម៉ង់ជាច្រើនបានហាមឃាត់ការលក់នាឡិកាឆ្លាតវៃទៅឲ្យកុមារដោយអះអាងថានាឡិកាឆ្លាតវៃដែលផលិតឡើងសម្រាប់កុមារមានលក្ខណៈប្រហាក់ប្រហែលទៅនឹងឧបករណ៍ចារកម្មជាជាងគ្រឿងអលង្ការ។

កាលពីខែមុន អង្គការអតិថិជនតំបន់អឺរ៉ុប (BEUC) បានព្រមានថា ការលក់នាឡិកាឆ្លាតវៃទៅឲ្យកុមារគឺជាការគំរាមកំហែងមួយដ៏ធ្ងន់ធ្ងរដល់ភាពឯកជនរបស់កុមារ។ យោងទៅតាមរបាយការណ៍មួយ ដែលត្រូវបានចេញផ្សាយដោយក្រុមប្រឹក្សាអតិថិជនប្រទេសន័រវេបានបង្ហាញពីគុណវិបត្តិយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រភេទនាឡិកាឆ្លាតវៃមួយចំនួន ដែលអាចធ្វើឲ្យពួក Hacker ធ្វើការទាញយកទិន្នន័យពីទីតាំងដែលពួកក្មេងៗបានទៅផងដែរ។

បន្ទាប់ពីរបាយការណ៍នេះបានចេញផ្សាយ អគ្គនាយកអង្គការអតិថិជនតំបន់អឺរ៉ុប លោកស្រី Monique Goyens បានអំពាវនាវឲ្យនិយ័តករក្នុងតំបន់អ៊ឺរ៉ុបធ្វើសកម្មភាពភ្លាមៗដើម្បីព្រមានទៅដល់ឪពុកម្តាយរបស់កុមារពីបញ្ហានេះផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីដើមឆ្នាំនេះ ភ្នាក់ងារ FBI បានចេញសេចក្តីប្រកាសមួយព្រមានថាឧបករណ៍ក្មេងលេងដែលមានបំពាក់ទៅដោយមីក្រូហ្វូន កាមេរ៉ាឬឧបករណ៍ GPS អាចធ្វើឲ្យមានភាពប៉ះពាល់យ៉ាងខ្លាំងដល់ភាពឯកជននិងសុវត្ថិភាពរបស់កុមារ៕ 

នាឡិកាឆ្លាតវៃសម្រាប់កុមារ
នាឡិកាឆ្លាតវៃសម្រាប់កុមារ
នាឡិកាឆ្លាតវៃសម្រាប់កុមារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]