ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី  អ្នកនាង ចន ច័ន្ទលក្ខិណា នៅតែអាចរក្សា បាននូវប្រជាប្រិយភាព របស់នាងជានិច្ច។ ទាំងនេះក៏ព្រោះតែ សមត្ថភាព និងទេពកោសល្យ ក្នុងការសម្តែងរបស់នាង។

នាពេលថ្មីៗនេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្កភាពភ្ញាក់ផ្អើល ដល់អ្នកគាំទ្ររបស់នាង ពេលដែលនាង បង្ហោះរូបជាច្រើនសន្លឹក ក្នុងសភាពតុបតែងខ្លួនជា តួអង្គយាយផាន់។

យ៉ាងណាមិញ ប្រិយមិត្តអ្នកអាន បានជ្រាបច្បាស់ហើយថា តាំងពីដើមមកតួអង្គយាយផាន់ គឺអ្នកដើរតួរសុទ្ធតែមានវ័យចំណាស់ទាំងអស់។ ប៉ុន្តែស្រាប់តែពេលនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ជាអ្នកដើរតួទៅវិញ។ ដូច្នេះហើយ ទាំងនេះបានបង្ហាញ ឲ្យឃើញថា ពេលនេះ អ្នកនាង ដល់វ័យមួយដែលអាចដើរតួអង្គ ជាយាយផាន់បានហើយ។

ប៉ុន្តែអ្នកគាំទ្ររបស់អ្នកនាងមួយចំនួន នៅតែសរសើរមិនដាច់ពីមាត់ ពីសម្រស់របស់នាងថា អាយុគ្រាន់តែជា តួលេខសម្រាប់តារារូបនេះ តែប៉ុណ្ណោះ៕ 

ចន ច័ន្ទលក្ខិណា ក្នុងតួអង្គយាយផាន់
ចន ច័ន្ទលក្ខិណា ក្នុងតួអង្គយាយផាន់
ចន ច័ន្ទលក្ខិណា ក្នុងតួអង្គយាយផាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា