ជំងឺរលាកស្រោមខួរគឺជាជំងឺដែលបានផ្សាភ្ជាប់ជាមួយនឹងការរលាកនៃភា្នសការពារគ្របដណ្តប់ខួរក្បាល និងខួរឆ្អឹងខ្នង។ ប៉ុន្តែដោយឡែកអត្ថន័យនៃជំងឺនេះគឺវាមានការផ្លាស់ប្តូរទៅតាមរបៀបផ្សេងៗ តែប្រភេទនៃរោគសញ្ញាជាទូទៅមានលក្ខណៈស្រដៀងគ្នា។

ហើយម្យ៉ាងទៀតនោះជំងឺរលាកស្រោមខួរត្រូវបានគេចាត់ទុកថាជាជំងឺដែលគ្រោះថ្នាក់ និងងាយកើតឡើងភាគច្រើនចំពោះកុមារទៀតផង។ ដូច្នេះឪពុកម្តាយគ្រប់រូបគួរតែយកចិត្តទុកដាក់បំផុតអំពីរោគសញ្ញានៃជំងឺមួយនេះចំពោះកូនៗរបស់អ្នក! 

១.គ្រុនភ្លាមៗមួយរំពេច

មួយក្នុងចំនោមរោគសញ្ញានៃជំងឺរលាកស្រោមខួរគឺគ្រុនចាប់ផ្តើមភ្លាមៗមួយរំពេច ដោយផ្តើមពីការរងាញ័រ និងត្អូញត្អែរថាពួកគេមានអារម្មណ៍ត្រជាក់ជាដើម។ ម្យ៉ាងទៀតសីតុណ្ហភាពរបស់ក្មេងក៏ឡើងចុះយ៉ាងឆាប់រហ័សផងដែរ ប៉ុន្តែក្នុងករណីនេះវាក៏អាចជារោគសញ្ញានៃជំងឺផ្សេងដែរ ដូចនេះឪពុកម្តាយគួរយកចិត្តទុកដាក់ទៅតាមអាការ របស់កូន។ 

រូបភាពតំណាង

២.ឈឺក្បាលខ្លាំង

រោគសញ្ញាឈឺក្បាលនៃជំងឺរលាកស្រោមខួរគឺជារឿយៗវាមានលក្ខណៈឈឺខ្លាំង ហើយមួយវិញទៀតនោះ ចំពោះក្មេងដែលទើបនឹងកើត គឺត្រូវកត់សម្គាល់ទៅលើបង្ហើយ(ក្មេង)ប្រសិនបើវាឡើងប៉ោងនោះក៏ជារោគសញ្ញានៃជំងឺរលាកស្រោមខួរផងដែរ។ 

រូបភាពតំណាង

៣.ការមើលឃើញលក្ខណៈស្រអាប់ឬស្រវាំង

មនុស្សដែលរងផលប៉ះពាល់ដោយសារជំងឺរលាកស្រោមខួរគឺពួកគេមិនអាចមើលឃើញបានល្អនោះទេដូចជាការមើលឃើញក្នុងលក្ខណៈស្រវាំងនេះឯង។

រូបភាពតំណាងនៃការមើលឃើញលក្ខណៈស្រអាប់ឬស្រវាំង

៤.ឈឺពោះ និងក្អួត

អ្នកជំងឺរលាកស្រោមខួរគឺមិនចង់ញុំាអាហារ ដែលជាហេតុបណ្តាលឲ្យអ្នកជំងឺពិបាកក្នុងខ្លួនរក កល់ចង់ក្អួត ឬក្អួតតែម្តង។

រូបភាពតំណាងឈឺពោះ និងក្អួត

៥.ភាពប្រែប្រូលទៅតាមពន្លឺ

រោគសញ្ញាមួយនេះគឺជាការខ្លាចពន្លឺពីព្រោះពន្លឺនេះវាធ្វើឲ្យភ្នែករបស់ក្មេងចេញទឹកភ្នែក និងចង្អោររកក្អួតរួមជាមួយនឹងការឈឺក្បាលកាន់តែខ្លាំងផងដែរ។ 

រោគសញ្ញាមួយនេះគឺជាការខ្លាចពន្លឺ

៦.ការរឹងនៃសាច់ដុំឆ្អឹងកំពកក្បាលផ្នែកខាងក្រោយ

ការកត់សំគាល់នៃរោគសញ្ញានេះគឺក្មេងគេងផ្អៀងខ្លួនចំហៀង ហើយក្បាលងើយឡើងលើ ចំណែកជើងគឺមានសភាពកោង។ ម្យ៉ាងទៀងនៅក្នុងករណីនេះក្មេងព្យាយាមឲ្យក្បាលរបស់គេត្រង់មកវិញផងដែរ ប៉ុន្តែវាមិនអាចត្រង់បាននោះទេ។ 

រោគសញ្ញានេះគឺក្មេងគេងផ្អៀងខ្លួនចំហៀង ហើយក្បាលងើយឡើងលើ ចំណែកជើងគឺមានសភាពកោង

៧.គ្មានសមត្ថភាពនៅក្នុងការបត់បែនជើង

នៅក្នុងករណីនេះគឺក្មេងដែលមានជំងឺរលាកស្រោមខួរមិនអាចបត់ជើងរបស់ពួកគេឲ្យត្រង់នៅក្នុងមុំ៩០ដឺក្រេបានទេ។ 

រូបភាពតំណាង

៨.កន្ទួលរមាស់មិនធម្មតា

កន្ទួលរមាស់នេះមាតាគ្រប់រូបគួរកត់សម្គាល់ថាតើកន្ទលរមាស់បែបណាទើបជារោគសញ្ញានៃជំងឺរលាកស្រោមខួរ និងបែបណាជាកន្ទួលរមាស់ធម្មតានោះដោយគ្រាន់តែយកកែវដែលថ្លាដាក់វានៅជិតកន្ទួលរមាស់នោះហើយសង្កត់ត្រង់កន្លែងកន្ទួលឲ្យខ្លាំង បន្ទាប់មកប្រសិនបើអ្នកមើលពីផ្នែកម្ខាងទៀតនៃកែវឃើញកន្ទួលនោះវាគឺជាសញ្ញានៃជំងឺរលាកស្រោមខួរ តែបើកន្ទួលនោះមិនលេចចេញឲ្យឃើញនៅផ្នែកម្ខាងទៀតនោះទេគឺវាគ្រាន់តែកន្ទួលរមាស់ធម្មតាប៉ុណ្ណោះ។

រូបភាពតំណាងនៃសកម្មភាពក្នុងការកត់សម្គាល់អំពីរោគសញ្ញានៃជំងឺរលាកស្រោមខួរ

ដូច្នេះប្រសិនបើកូនៗរបស់អ្នកមានសញ្ញាទាំងនេះអ្វីដែលត្រូវធ្វើនោះគឺប្រញាប់ហៅឡានសង្គ្រោះ និងដាក់អ្នកជំងឺឲ្យសម្រាកនៅកន្លែងដែលមិនមានពន្លឺរហូតដល់ឡានសង្គ្រោះមកដល់។ ម្យ៉ាងទៀតអ្នកត្រូវបា្រប់ពីស្ថានភាពនៃរោគសញ្ញាទាំងអស់ដែលអ្នកបានឃើញ និងដឹងទៅដល់គ្រូពេទ្យផងដែរ៕

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]