បរទេស៖ ក្រុមអ្នកមានបារាំង Paris Saint-Germian បានលត់ក្រុមភ្ញៀវ Celtic ដល់ទៅ ៧-១ ក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល B នៃពានរង្វាន់ UEFA Champions League កាលពីយប់មិញនេះ។

៧គ្រាប់របស់ក្រុមម្ចាស់ផ្ទះ រកបានដោយកីឡាករ Neymar នាទី៩, ២២ ខែ្សប្រយុទ្ធ Edinson Cavani នាទី២៨, ៧៩ ខែ្សប្រយុទ្ធ Kylian Mbappe នាទី៣៥, ខែ្សការពារ Marco Verratti និងខែ្សការពារ Daniel Alves នាទី៨០ ។ ចំណែក១គ្រាប់ សងវិញរបស់ក្រុមភ្ញៀវមកពីស្កុតឡែន រកបានដោយខែ្សបម្រើ Moussa Dembele តាំងពីនាទី១ មកម៉េ្លះ។

ចប់ការប្រកួតក្រុមចាញ់លុយធំ PSG យកឈ្នះក្រុម Celtic ៧-១ ឆ្លងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ក្នុងនាមជាក្រុមកំពូលតារាងសម្រាប់ពូល B។  

PSG 7-1 Celtic
PSG 7-1 Celtic
PSG 7-1 Celtic
PSG 7-1 Celtic

ចំណែក១គូទៀត គឺក្រុមបិសាចក្រហម Manchester United បានភ្លាត់ចាញ់ក្រុមម្ចាស់ផ្ទះ Basel ដោយលទ្ធផល ១-០។

១គ្រាប់របស់ក្រុមម្ចាស់ផ្ទះ រកបាននៅចុងម៉ោងតង់ទី២ ពោលគឺក្នុងនាទី៨៩ ដោយកីឡាករ Michael Lang ។ លទ្ធផលនេះ បានធើ្វឲ្យ Man Utd ត្រូវធើ្វយ៉ាងណា ឈ្នះ ឫក៏ស្មើនៅការប្រកួតក្រោយ ដើម្បីមានសិទ្ធិឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ ៕  

Basel 1-0 Man Utd
Basel 1-0 Man Utd
Basel 1-0 Man Utd
លទ្ធផលទាំងអស់សម្រាប់ការប្រកួត UCL កាលពីយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]