(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលទៅយកព័ត៌មានផ្ទាល់ នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយបានកើតឡើង នៅលើមហាវិថីព្រះសីហនុ ជិតសួនច្បារវិមានឯករាជ្យ ដោយមានជនជាតិបរទេស២នាក់ បើកម៉ូតូធំឌុបគ្នាយ៉ាងបោះពួយយ៉ាងលឿន ទៅបុកនឹងអ្នកដើរហាត់ប្រាណជនជាតិខ្មែរ បណ្តាលឲ្យស្លាប់ភ្លាមៗ ទាំង៣នាក់នៅកន្លែងកើតហេតុ។

សេចក្តីរាយការណ៍បញ្ជាក់ថា ចំពោះជនរងគ្រោះទាំង៣នាក់ គេមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]