រាជធានី​ភ្នំពេញ ៖ សេចក្តី​រា​យ​ការ​ណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ចុះ​បង្ក្រាប​របស់​កម្លាំង​ការិ​យាល័យ​ប្រឆាំ​ងការ​​ជួញដូរមនុស្ស​ និង​ការពារ​អនីតិ​ជន ស្ថិត​ក្នុង​ទីតាំង​​ហាង​​ម៉ាស្សា​កោស​​ជប់​មួយកន្លែង មាន​​យីហោ «​ម៉ាស្សា​168» បន្ទាប់​ដឹងថា ​មានបង្កប់​បម្រើសេវា​ផ្លូវ​ភេទ​​ដ៏​សកម្ម ​​ធ្វើ​ឡើង​កាលពី​វេលា​​ម៉ោង​០៣ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២២ វិច្ឆិកា នេះ ស្ថិត​តាម​ផ្លូ​ជាតិ​លេខ​១៨៦២ ក្នុងភូមិ​ក្រាំង​អ​ង្រ​ង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។

ការ​បង្ក្រាប​នេះ គឺ​មានការ​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ត្រី ​ចាន់ កិតិ​ខុ​ម ជា​ស្នង​រង​នគរ​បាល​ការិយាល័យ​​ប្រឆាំង​ការ​​ជួញដូ​រមនុស្ស​ និង​ការពារ​អនីតិជន

ការ​បង្ក្រាប​នេះ គឺ​មានការ​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ត្រី ​ចាន់ កិតិ​ខុ​ម ជា​ស្នង​រង​នគរ​បាល​ការិយាល័យ​​ប្រឆាំង​ការ​​ជួញដូ​រមនុស្ស​ និង​ការពារ​អនីតិជន ព្រមទាំង​មានការ​សម្រប​សម្រួល ​ដោយ​លោក​ គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ផងដែរ​ ។

ការ​បង្ក្រាប​នេះ ត្រូវបាន​​កម្លាំង​ឃាត់ខ្លួន​ស្ត្រី​ជា​ទីតាំង​​រួម​ទាំង​នារី​បម្រើសេវា​ផ្លូវភេទ​ចំនួន​៣​នាក់

សេចក្តីរាយការណ៍​បន្ត​ថា ការ​បង្ក្រាប​នេះ ត្រូវបាន​​កម្លាំង​ឃាត់ខ្លួន​ស្ត្រី​ជា​ទីតាំង​​រួម​ទាំង​នារី​បម្រើសេវា​ផ្លូវភេទ​ចំនួន​៣​នាក់ ។ ស្ត្រី​ជា​ម្ចាស់ទីតាំង​​ខាងលើ ​មានឈ្មោះ​ហុង លាភ អាយុ​៤៥​ឆ្នាំ ក្នុង​នោះ​ ​​កម្លាំង​ដកហូត​​វត្ថុ​តាង​​មាន​ស្រោមអនាម័យ​មួយ​ចំនួន​ទៀត ​។

ទីតាំង​ហាង​ម៉ាស្សា​១៦៨​​ខាងលើនេះ ត្រូវ​បាន​កម្លាំង​​តាម​​ស្រាវជ្រាវ​ជា​យូរ​មក​​ហើយ ​បន្ទាប់​ដឹង​ថា ​មាន​​បង្កប់​សេវា​ផ្លូវ​ភេទ

គួរ​បញ្ជាក់​ថា ទីតាំង​ហាង​ម៉ាស្សា​១៦៨​​ខាងលើនេះ ត្រូវ​បាន​កម្លាំង​​តាម​​ស្រាវជ្រាវ​ជា​យូរ​មក​​ហើយ ​បន្ទាប់​ដឹង​ថា ​មាន​​បង្កប់​សេវា​ផ្លូវ​ភេទ ។ ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ត្រូវ​​កម្លាំង​កំណត់​បាន​យ៉ាង​​​ច្បាស់នោះ​ ក៏​ចុះ​បង្ក្រាប​តែ​ម្តង ។

ទីតាំង​ហាង​ម៉ាស្សា​១៦៨​​ខាងលើនេះ ត្រូវ​បាន​កម្លាំង​​តាម​​ស្រាវជ្រាវ​ជា​យូរ​មក​​ហើយ ​បន្ទាប់​ដឹង​ថា ​មាន​​បង្កប់​សេវា​ផ្លូវ​ភេទ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]