ភ្នំពេញ៖  តារាចម្រៀងស្រី កញ្ញា ទេព បូព្រឹក្ស កំពុងតែទទួលបាន ការគាំទ្រយ៉ាងខ្លាំង ពីសំណាក់យុវវ័យ ជាមួយនឹងបទចម្រៀងថ្មីៗ បែបទាន់សម័យរបស់នាង។

ប៉ុន្តែមួយរយៈចុងក្រោយនេះ អ្នកគាំទ្រ ចេះតែឆ្ងល់ថា កញ្ញា និយាយតែសត្វពស់ ឬក៏មានពេលខ្លះ សរសេរពី ចរិតនៃសត្វមួយនេះ ជាដើម។ ក្នុងនោះ ក៏មានមនុស្សជាច្រើន បានគិតថា ប្រហែលជា ទេព បូព្រឹក្ស​ ចង់ផ្លែផ្កា ឲ្យអ្នកណាគេហើយ បាននាង សរសេរបែបនេះ។

តាមពិតមូលហេតុ ដែលធ្វើឲ្យ កញ្ញា ទេព បូព្រឹក្ស និយាយពីសត្វពស់រហូត គឺដោយសារតែ បទចម្រៀងថ្មី របស់នាង ទាក់ទងពីាត្វពស់ ដែលបទនេះ ទើបតែបង្ហោះក្តៅៗ ប៉ុន្មាននាទីមុននេះបន្តិច នៅក្នុងទំព័រហ្វេសប៊ុក រស្មីហង្សមាស។

ក្នុងនោះដែរ បទចម្រៀងថ្មី របស់នាង មានចំណងជើងថា«ចឹកមួយ» ដែលនិពន្ធទំនុកច្រៀង ពីប្រុសស្អាត លោក ងួន ចាន់ដេវីត ផ្ទាល់តែម្តង៕

តោះស្តាប់ទាំងអស់គ្នា៖

ទេព បូព្រឹក្ស
ទេព​ បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស