ខេត្តបាត់ដំបង៖ ដើម្បីឆ្លើយតបទៅនឹងការគាំទ្រយ៉ាងខ្លាំង និងតម្រូវការយ៉ាងច្រើនរបស់អតិថិជន KFC Cambodia នឹងធ្វើការបើកសម្ពោធសាខាថ្មីក្នុងខេត្តបាត់ដំបងជាផ្លូវការ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខនេះ។

ខេត្តបាត់ដំបងបានជាប់ចំណាត់ថ្នាក់ទី ៣ ជាខេត្តដែលមានប្រជាជនច្រើនបំផុត នៅក្នុងប្រទេសកម្ពុជា ដែលមានវប្បធម៌ចម្រុះ ក៏ដូចជាធនធានធម្មជាតិជាច្រើន រួមទាំងការរស់នៅ និងការអភិវឌ្ឍន៍ប្រកបដោយភាពស៊ីវីល័យ។

លោក Peter Brongers ដែលជានាយកនៃ KFC Cambodia បានមានប្រសាសន៍ថា KFC ពង្រីកសាខារបស់ខ្លួនទៅកាន់ខេត្តបាត់ដំបងដើម្បីបំពេញតម្រូវការរបស់អតិថិជន និងនាំយកនូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ប្រជាជនទាំងអស់នៅទីនោះ។ លោកបានបន្ថែមទៀតថា យើងនឹងធ្វើការសម្ពោធជាផ្លូវការនៅពេលព្រឹក និងរៀបចំពិធីជប់លៀងនៅពេលល្ងាច។

KFC ពង្រីកសាខារបស់ខ្លួនក្នុងខេត្តបាត់ដំបង

លោក YB Cheah ដែលជាប្រធានគ្រប់គ្រងទូទៅនៃ KFC Cambodia បានមានប្រសាសន៍ថា៖ «នេះគឺជាឱកាសដ៏កម្រមួយសម្រាប់ពួកយើង ដែលមានវត្តមានរបស់ប្រតិភូរដ្ឋាភិបាលសម្រាប់កម្មវិធីសម្ពោធពេលព្រឹក ហើយសម្រាប់ពេលល្ងាច យើងនឹងមានកម្មវិធីសប្បាយរីករាយដូចជា ការ check-in ដើម្បីទទួលបានភេសជ្ជៈ ល្បែងកម្សាន្ត របាំ ហើយអ្វីដែលពិសេសនោះ ក្រុមក្មេងខ្មែរនឹងធ្វើការសម្តែងដើម្បីធ្វើឲ្យអ្នកចូលរួមកាន់តែមានភាពសប្បាយរីករាយ»។

KFC ពង្រីកសាខារបស់ខ្លួនក្នុងខេត្តបាត់ដំបង

លោកបានបន្ថែមទៀតថា ដោយសារតែយើងបានបង្កើតកម្មវិធីជាច្រើន ក៏ដូចជាផលិតផលថ្មីៗសម្រាប់អតិថិជន យើងនឹងមានការចាប់ឆ្នោតដើម្បីផ្តល់ជូនអតិថិជននូវរង្វាន់ដ៏អស្ចារ្យដូចជា ទូរស័ព្ទ iPhone 7 Plus កាមេរ៉ា និងរង្វាន់ផ្សេងៗទៀត។

KFC ពង្រីកសាខារបស់ខ្លួនក្នុងខេត្តបាត់ដំបង

សមាជិកនៃក្រុមក្មេងខ្មែរ បាននិយាយថា ក្មេងខ្មែរនឹងធ្វើការសម្តែងសម្រាប់ការបើកសម្ពោធ KFC សាខាខេត្តបាត់ដំបងនៅពេលល្ងាច។ គាត់បានបន្ថែមទៀតថា ពួកយើងស្រទ្បាញ់ KFC ហើយនេះជាឱកាសដ៏អស្ចារ្យមួយសម្រាប់ពួកយើងក្នុងការគាំទ្រ KFC ក្នុងប្រទេសកម្ពុជា ក៏ដូចជាទៅជួបអ្នកគាំទ្ររបស់ពួកយើងនៅក្នុងខេត្តបាត់ដំបងផងដែរ។ សូមអរគុណដែលបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រក្រុមក្មេងខ្មែរ ហើយយើងសង្ឃឹមថា លោកអ្នកនឹងរីករាយជាមួយការសម្តែងរបស់ពួកយើងនៅកម្មវិធីបើកសម្ពោធជាផ្លូវការរបស់ KFC សាខាខេត្តបាត់ដំបងនៅថ្ងៃទី 25 ខែវិច្ឆិកា ទាំងអស់គ្នា៕ 

ទីតាំង KFC សាខាខេត្តបាត់ដំបង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]