កូរ៉េ៖ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ដែលមានលោក គីម ជុងអ៊ុន ជាក្បាលម៉ាស៊ីនដឹកនាំប្រទេស សព្វថ្ងៃនេះ ត្រូវបណ្តាប្រទេសជាច្រើនកំពុងថ្កោលទោស ចំពេលមានកម្មវិធីផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលជាបញ្ហាប្រឈមដល់សន្តិភាព និងសន្តិសុខពិភពលោក។

ចំណែកសាធារណរដ្ឋកូរ៉េ ឬកូរ៉េខាងត្បូងឯណោះវិញ គឺមានភាពផ្ទុយគ្នាស្រលះដូចដែលបានរៀបរាប់ខាងលើ ហើយអ្វីដែលគេចងចាំមិនភ្លេចគឺ មានអំណាចសេដ្ឋកិច្ចដ៏ខ្លាំងក្លាមួយនៅអាស៊ី ( មាន GDP ១. ៤១១ ទ្រីលានដុល្លារសម្រាប់ឆ្នាំ ២០១៦) ជាពិសេសនោះ គឺតន្ត្រី K-Pop ដ៏ល្បី ក៏ដូចជាម្ហូបអាហារគីមឈីដ៏ពេញនិយមជាដើម។

ដើម្បីពន្យល់នូវភាពខុសគ្នាឲ្យកាន់តែច្បាស់ អ្នកទេសចរបរទេសមួយរូប គឺលោក Jacob Laukaitis ធ្លាប់បានធ្វើដំណើរ មកលេងប្រទេសកូរ៉េខាងជើង ក្នុងរយៈពេល ៧ ថ្ងៃ ត្រូវបានគេរឹបអូសយកលិខិតឆ្លងដែន ព្រមទាំងហាមប្រាមមិនឲ្យធ្វើការរុករកផ្តេសផ្តាស ស្រេចតែចិត្តបានឡើយ។  

លោក Jacob Laukaitis

ដូច្នេះហើយ ក្រោយដំណើរកម្សាន្តនៅកូរ៉េខាងជើងត្រូវបានបញ្ចប់ Jacob បានសម្រេចចិត្តបន្តដំណើរមកកូរ៉េខាងត្បូងវិញម្តង និងពាំនាំរូបភាពជាច្រើនសន្លឹក ក៏ដូចជាឃ្លីបវីដេអូមួយផងដែរ ដើម្បីចែកជូនប្រិយមិត្តគ្រាន់បានទស្សនា ដូចខាងក្រោម ដែលជាភាពខុសគ្នារវាងប្រទេសបងប្អូនទាំងពីរ។

១. ពេលទំនេរ

កូរ៉េខាងត្បូង
កូរ៉េខាងជើង

២. យុវជន

កូរ៉េខាងត្បូង
កូរ៉េខាងជើង

៣. កន្លែងចតឡាន

កូរ៉េខាងត្បូង
កូរ៉េខាងជើង

៤. មហាវិថី

កូរ៉េខាងត្បូង
កូរ៉េខាងជើង

៥. ទីជនបទ

កូរ៉េខាងត្បូង
កូរ៉េខាងជើង

៦.  សាកលវិទ្យាល័យ

កូរ៉េខាងត្បូង
កូរ៉េខាងជើង

៧. ស្ថានីយ៍រថភ្លើង

កូរ៉េខាងត្បូង
កូរ៉េខាងជើង

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]