ផ្កាកូលាបត្រូវបានគេដឹងថាជាផ្កាដែលគេអាចយកមកតាំងលម្អគេហដ្ឋាន ឬតុបតែងក្នុងពិធីផ្សេងៗ ជាពិសេសពេញនិយមសម្រាប់ការយកធ្វើជាអំណោយជាបាច់ផ្កាសម្រាប់ជូនអ្នកណាម្នាក់ ឬសម្រាប់អបអរពិធីធំដុំជាច្រើនទៀត។ 

សម្រាប់សុខភាពសម្រស់គេដឹងត្រឹមថាមានតែទឹកផ្កាកូលាបតែប៉ុណ្ណោះដែលមានប្រយោជន៍សម្រាប់សម្រស់នោះ។ តែការពិតទៅសូម្បីតែស្រទាប់ផ្កាដ៏ស្រស់ស្អាតរបស់ផ្កាកូលាបក៏អាចយកមកធ្វើជាគ្រឿងថែទាំសម្រស់បានផងដែរ។

ពិតជាអស្ចារ្យណាស់ តោះ! មករៀនវិធីធ្វើម៉ាស់សម្រាប់ផ្ទៃមុខស្រស់ស្អាតដោយប្រើស្រទាប់ផ្កាកូលាបទាំងអស់គ្នា៖  

ផ្កាកូលាបត្រូវបានគេដឹងថាជាផ្កាដែលគេអាចយកមកតាំងលម្អគេហដ្ឋាន ឬតុបតែងក្នុងពិធីផ្សេងៗ ជាពិសេសពេញនិយមសម្រាប់ការយកធ្វើជាអំណោយជាបាច់ផ្កា

# ការធ្វើម៉ាស់ពីផ្កាកូលាប

គ្រឿងផ្សំ

- ម្សៅផ្កាកូលាបមួយស្លាបព្រាពេញ (យកស្រទាប់ផ្កាកូលាបស្រស់ៗក៏បានហើយយកបុកឬកិនឱ្យហ្មត់) ដោយយកផ្កាកូលាបស្រស់ហាលឱ្យក្រៀមរួចបុកឱ្យចេញជាម្សៅ

- ម្សៅទឹកដោះគោ ១ស្លាបព្រាពេញ

- ទឹកដោះគោជូរ ១ស្លាបព្រាពេញ (ទឹកដោះគោជូរធម្មជាតិគ្មានពណ៌គ្មានជាតិស្ករ)

- ទឹកឃ្មុំ ១ស្លាបព្រា 

គ្រឿងផ្សំការធ្វើម៉ាស់ពីផ្កាកូលាប
ដោយយកផ្កាកូលាបស្រស់ហាលឱ្យក្រៀមរួចបុកឱ្យចេញជាម្សៅ

ការអនុវត្ត៖ ងាយៗដោយគ្រាន់តែអ្នកយកគ្រឿងផ្សំខាងលើលាយកូរបញ្ចូលគ្នាឱ្យសព្វជាការស្រេច។ បន្ទាប់មកលាងសម្អាតមុខឱ្យស្អាត និងជូតឱ្យស្ងួត រួចយកគ្រឿងផ្សំដែលលាយរួចខាងលើមកលាបឱ្យសព្វផ្ទៃមុខ ទុកចោលប្រមាណជា ១០នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។

អ្នកអាចអនុវត្តវិធីបែបនេះ ២ ទៅ  ៣ដងក្នុងមួយសប្តាហ៍ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព។ ចំណែកគ្រឿងផ្សំដែលនៅសល់អ្នកក៏អាចយកទៅទុកនៅក្នុងទូទឹកកក បាន ពី ២ ទៅ៣ថ្ងៃបានផងដែរ។

ចំណាំ៖ ផ្កាកូលាប​ អ្នកអាចរកទិញពីផ្សារបាន ឬយកល្អអ្នកគួរតែមានមួយផើងដាំនៅផ្ទះបែបធម្មជាតិដោយខ្លួនឯងទើបជាការល្អ ដោយប្រើផ្កាកូលាបខ្មែរយើងធម្មតាក៏មានប្រសិទ្ធភាពល្អផងដែរ។  

ងាយៗដោយគ្រាន់តែអ្នកយកគ្រឿងផ្សំខាងលើលាយកូរបញ្ចូលគ្នាឱ្យសព្វជាការស្រេច។ បន្ទាប់មកលាងសម្អាតមុខឱ្យស្អាត និងជូតឱ្យស្ងួត បន្ទាប់មកយកគ្រឿងផ្សំដែលលាយរួចខាងលើមកលាបឱ្យសព្វផ្ទៃមុខ ទុកចោលប្រមាណជា ១០នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ

# អត្ថប្រយោជន៍របស់ម៉ាស់ពីផ្កាកូលាប

ម៉ាស់ធ្វើពីផ្កាកូលាបតាមបែបធម្មជាតិមួយនេះអាចជួយធ្វើឱ្យផ្ទៃមុខរបស់អ្នកស្រស់ស្អាត និងបំបាត់បញ្ហាផ្ទៃមុខច្រើនយ៉ាងដូចជា៖

- ធ្វើឱ្យស្បែកមុខរបស់អ្នកមានសំណើម មានសភាពរស់រវើក ជម្រុះកោសិកាស្បែកចាស់ៗចេញ និងផ្តល់កោសិកាស្បែកថ្មីដែលស្អាតល្អផូរផង់

- ជួយបណ្តឹងស្បែកមុខ បង្រួមរន្ធញើស កាត់បន្ថយស្នាមជ្រីវជ្រួញ និងបំបាត់បញ្ហាសាច់មុខយារធ្លាក់

- ជួយធ្វើឱ្យមុខរបស់អ្នក ស​ រលោង ម៉ដ្ឋខៃ ក្មេងជាងវ័យ ថែមទាំងអាចការពារភាពចាស់បានថែមទៀតផង។

ម៉ាស់ធ្វើពីផ្កាកូលាបតាមបែបធម្មជាតិមួយនេះអាចជួយធ្វើឱ្យផ្ទៃមុខរបស់អ្នកស្រស់ស្អាត និងបំបាត់បញ្ហាផ្ទៃមុខច្រើនយ៉ាង

វិធីធ្វើងាយៗ ហើយមានអត្ថប្រយោជន៍ច្រើនបែបនេះនៅចាំអីទៀត។ នាំគ្នាអនុវត្តដើម្បីស្អាតទាំងអស់គ្នាណា។ទាល់តែសាកបានដឹង !  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]