ភ្នំពេញ៖ តារាសម្តែងស្រីច្រើនដើរតួជានារីទឹកភ្នែក កញ្ញា នី មុនីនាថ ថ្មីៗនេះត្រូវបានអតីតគូដណ្តឹងរបស់ខ្លួន ដែលជាអាណិកជនខ្មែរនៅអាមេរិកគឺលោក អ៊ឹង សូឡាង ដាក់ពាក្យបណ្តឹងទាមទារសំណងទឹកប្រាក់ចំនួន ៧ ម៉ឺនដុល្លារ និងទារថ្លៃសងជំងឺចិត្តដល់ខ្លួនចំនួន ៥ ម៉ឺន ដុល្លារអាមេរិកបន្ថែមទៀត ពីបទឆបោក និងរំលោភលើសេចក្តីទុកចិត្ត។

នៅក្នុងនោះដែរលោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាកោះហៅកញ្ញា នី មុនីនាថ ឱ្យចូលទៅបំភ្លឺពាក់ព័ន្ធនឹងពាក្យបណ្តឹងរបស់អតីតគូដណ្តឹង នៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកានេះ ប៉ុន្តែកញ្ញាមិនបានទៅតាមការកោះហៅខាងលើនេះទេ។

ជាក់ស្តែងនៅលើហ្វេសប៊ុករបស់កញ្ញា នី មុនីនាថ នៅថ្ងៃនេះ គេបែរជាឃើញកញ្ញា Live វីដេអូផ្ទាល់ នៅហាងគ្លីនិកថែរក្សាសម្ផស្សមួយកន្លែងទៅវិញ។

ដោយនៅលើវីដេអូ Live របស់កញ្ញា នី មុនីនាថ ក៏បានប្រាប់ដូច្នេះថា «មកថែរក្សាសម្រស់»។ នេះបានបង្ហាញឱ្យឃើញច្បាស់ថាតារាសម្តែងកញ្ញា នី មុនីនាថ មិនបានចូលខ្លួន តាមការកោះហៅរបស់តុលាការ ដើម្បីទៅបំភ្លឺរឿងក្តីនោះទេ៕

ខាងក្រោមនេះគឺជាការ Live វីដេអូនៅលើហ្វេសប៊ុករបស់កញ្ញា នី មុនីនាថ៖ 

តារាសម្តែងស្រី នី មុនីនាថ មកហាងថែរក្សាសម្ផស្ស
តារាសម្តែងស្រី នី មុនីនាថ
តារាសម្តែងស្រី នី មុនីនាថ
តារាសម្តែងស្រី នី មុនីនាថ
តារាសម្តែងស្រី នី មុនីនាថ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ