ចិន៖ នារីជនជាតិចិនម្នាក់ ហេតុតែដើម្បីឪពុកជាទីស្រលាញ់ សុខចិត្តលះបង់ការងារចោល និងបែកបាក់ស្នេហាជាមួយនឹងមិត្តប្រុស ដើម្បីវិលត្រឡប់ទៅរស់នៅស្រុកកំណើត ជួយមើលថែទាំឪពុក ដែលកំពុងតែមានជំងឺធ្ងន់ កំដរជីវិតចុងក្រោយ។

នារីជាកូនចិត្តកតញ្ញូខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Gu មានអាយុ២៦ឆ្នាំ មានដើមកំណើតកើតនៅក្នុងទីក្រុង Yicheng ខេត្ត Hubei ប្រទេសចិន។

Gu នាងបានបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ តាំងតែពីកំឡុងឆ្នាំ២០១៣មកម្ល៉េះ និងបានចេញធ្វើការងារ នៅទីក្រុងផ្សេងឆ្ងាយពីផ្ទះផងដែរ។ ប៉ុន្តែជាអកុសល រយៈពេល២ខែចុងក្រោយនេះ ឪពុករបស់នាងបានធ្លាក់ខ្លួនឈឺយ៉ាងខ្លាំង តម្រូវឲ្យមានមនុស្សនៅក្បែរដើម្បីជួយមើលថែទាំ។ ម្យ៉ាងបើពឹងតែកម្លាំងម្តាយរបស់នាង តែមុខនោះគឺមិនអាចទៅរួចឡើយ។

ឪពុករបស់ Gu ត្រូវបានគេរាយការណ៍ថា កើតមានជំងឺរលាកស្រោមខួរក្បាល ជាហេតុបណ្តាលឲ្យគាត់ មិនអាចងើបដើរទៅណាបានដោយខ្លួនឯងឡើយ ប្រសិនណាបើគ្មានជំនួយ។

Gu នាងពិតជាពិបាក ក្នុងការសម្រេចចិត្តខ្លាំងណាស់ ក្នុងការវិលត្រឡប់ទៅផ្ទះវិញ នៅឯស្រុកកំណើត ក្នុងខេត្ត Hubei ដោយសារតែ ការងាររបស់នាងក៏ត្រូវបោះបង់ចោល ហើយចំណែកឯចំណងស្នេហារបស់នាងវិញ ក៏នឹងត្រូវប្រេះឆាជាមិនខាន។ ទីបំផុតមិនខុសពីអ្វីដែលនាងគិតមែន Gu ត្រូវបានមិត្តប្រុសសុំចែកផ្លូវភ្លាមៗ ក្រោយនាងបានសម្រេចចិត្តថា នឹងវិលត្រឡប់ទៅផ្ទះ ដើម្បីមើលថែទាំឪពុក ដែលកំពុងតែមានជំងឺធ្ងន់។

ដំបូងឡើយ Gu គិតថា នាងពិតជាអស់សង្ឃឹមយ៉ាងខ្លាំង ដែលនាងសម្រេចចិត្តជ្រើសរើសផ្លូវ វិលត្រឡប់មកផ្ទះនេះ។ ប៉ុន្តែផ្ទុយទៅវិញ ក្រោយមកទើបនាងភ្ញាក់ដឹងខ្លួនថា ជីវិតរបស់មនុស្សម្នាក់ៗក្នុងគ្រួសារ ទើបជារឿងសំខាន់។

Gu និយាយថា «ខ្ញុំអាចស្វែងរកមិត្តប្រុសផ្សេងទៀតបាន ប៉ុន្តែខ្ញុំមានឪពុកតែម្នាក់គត់ ដូច្នេះខ្ញុំមិនអាចស្វែងរកឪពុកថ្មី ដូចស្វែងរកមិត្តប្រុសបាននោះទេ។ ខ្ញុំមានគ្រួសាររបស់ខ្ញុំ ខ្ញុំមានឪពុកម្តាយ ដូច្នេះពួកគេគឺជាចំណែកដ៏សំខាន់បំផុត ក្នុងជីវិតរបស់ខ្ញុំ»

សកម្មភាពដ៏ប្រពៃរបស់ Gu បានធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គមនៅចិនជាច្រើន កើតក្តីអាណិតអាសូរ និងកោតសរសើរពីទឹកចិត្ត នៃការលះបង់គ្រប់យ៉ាងរបស់នាងយ៉ាងខ្លាំង ដើម្បីឪពុកជាទីស្រលាញ់ និងជាគំរូដ៏ល្អមួយដែលកូនគ្រប់រូប គួរប្រតិបត្តិតាមផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖   

ឪពុករបស់ Gu ត្រូវបានគេរាយការណ៍ថា កើតមានជំងឺរលាកស្រោមខួរក្បាល ជាហេតុបណ្តាលឲ្យគាត់ មិនអាចងើបដើរទៅណាបានដោយខ្លួនឯងឡើយ ប្រសិនណាបើគ្មានជំនួយ
ឪពុករបស់ Gu ត្រូវបានគេរាយការណ៍ថា កើតមានជំងឺរលាកស្រោមខួរក្បាល ជាហេតុបណ្តាលឲ្យគាត់ មិនអាចងើបដើរទៅណាបានដោយខ្លួនឯងឡើយ ប្រសិនណាបើគ្មានជំនួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]