រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​កណ្តាល​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ត្រូវ​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប ប៉ុន្តែ​មិន​បាន​សម្រេច​បណ្តាល​ឱ្យ​ដួល​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​កើតហេតុ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​នៅ​ចំណុច​មុខ​ផ្សា​របា​យ័ន្ត​ស្ថិត​នៅ​ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។

ស្ត្រី​វ័យ​កណ្តាល​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ត្រូវ​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប ប៉ុន្តែ​មិន​បាន​សម្រេច​បណ្តាល​ឱ្យ​ដួល​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​កើតហេតុ
ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​នៅ​ចំណុច​មុខ​ផ្សា​របា​យ័ន្ត​ស្ថិត​នៅ​ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា
មុន​ពេល​កើតហេតុ​គេ​បានឃើញ​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៥ ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៥ ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ស៊ូ​គី Nex មិន​ចាំ​ពណ៌ និង​ស្លាក​លេខ បាន​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​រង​គ្រោះ ប៉ុន្តែ​មិន​បាន​សម្រេច​ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល​បន្សល់​ទុក​តែ​ស្ត្រី​រង​គ្រោះ​ដួល​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​កើតហេតុ ។

ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ស៊ូ​គី Nex មិន​ចាំ​ពណ៌ និង​ស្លាក​លេខ បាន​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​រង​គ្រោះ
ក្រោយ​ពេល​កើតហេតុ​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​ពន្លឺ​បាន​មក​ដល់​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​រង់ចាំ​ថ្ងៃស្អែក​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ពេល​ក្រោយ

ក្រោយ​ពេល​កើតហេតុ​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​ពន្លឺ​បាន​មក​ដល់​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​រង់ចាំ​ថ្ងៃស្អែក​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ពេល​ក្រោយ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]